ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធំៗចំនួនពីរ ដោយចាប់ខ្លួនជនសង្ស័យសរុប ១៣នាក់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ករណីទី១ ៖ បង្ក្រាបករណីប្លន់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១:៤២នាទី នៅលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំ ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ ជាលទ្ធផល តម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ០៥នាក់ (ជាអនីតិជន) ដែលមានអាយុចន្លោះពី១៤ ទៅ១៦ឆ្នាំ និងហូតវត្ថុតាងចាប់យករួមមានម៉ូតូម៉ាកហុងដាឌ្រីម ០៣គ្រឿង។
ករណីទី២ ៖ បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន យោងតាមការស្រាវជ្រាវពង្រីកករណីប្លន់ កម្លាំងជំនាញបានបន្តប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅផ្ទះជនសង្ស័យម្នាក់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងដោយបានឃាត់ខ្លួនជនសង្ស័យបាន ៨នាក់។ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ចំនួន ១៥៦.៧២ ក្រាមមេតំ
ហ្វេតាមីនគ្រាប់ ១៣៧ គ្រាប់ ទម្ងន់ ១២.៧៥ ក្រាម។ សរុបចំនួន១៦៩.៤៥ កក្រាម។ ទូរសព្ទដៃ ១១គ្រឿង, លោហធាតុគ្រឿងអលង្ការ០៣មុខ, កូនកាំបិត, ដាវ, ស្នា, ជញ្ជីងថ្លឹងគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ រួមទាំងវត្ថុតាង កំពុងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បន្តនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោក សរ សុពុត្រា អភិបាលខេត្ត៕




ចែករំលែកព័តមាននេះ