ប្រទេសឥណ្ឌា ៖ សារព័ត៌មានឥណ្ឌាTHE HINDUនិង NEW DELHI TELEVISIONរាយការណ៍ថា មនុស្សយ៉ាងតិច៩នាក់ស្លាប់និង២០នាក់ទៀតរងរបួស ក្នុងការផ្ទុះរថយន្តមួយគ្រឿងនៅជិតស្ថា
នីយមេត្រូFORT ROUGE កណ្ដាលក្រុងញូវដែល កាលពីថ្ងៃទី១០វិច្ឆិកា។

លោកសាទីសហ្គោលចាអធិការប៉ូលិសក្រុងញូវដែល្លីថ្លែងទៅកាន់សារព័ត៌មានថា រថយន្តមួយគ្រឿងបើកយឺតៗ បានឈប់ពេលមានភ្លើងក្រហម ហើយក៏ស្រាប់តែមានការផ្ទុះក្នុងរថយន្តនេះ បណ្ដាលឲ្យខ្ទាតបំណែកនានាលើរថយន្តដែលនៅក្បែររងការខូចខាត និងមានភ្លើងឆេះក្រោយការផ្ទុះ។
រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌាលោកអាមីតសាហ៍គូសបញ្ជាក់ថា សម្រាប់ពេលនេះការផ្ទុះនោះមិនទាន់ដឹងពីមូលហេតុនៅឡើយ រួចការសើុបអង្កេតមួយកំពុងធ្វើ។ បណ្ដារូបភាពវីដេអូរបស់កាមេរ៉ាត្រួតពិនិត្យបច្ចុប្បន្នកំពុងយកមកសិក្សា។ យើងនឹងពិនិត្យលើគ្រប់លទ្ធភាព។ ការស៊ើបអង្កេតត្រូវបានធ្វើដោយទីភ្នាក់ងារស្រាវជ្រាវជាតិជាទីភ្នាក់ងារសហព័ន្ធឥណ្ឌាទទួលបន្ទុកកិច្ចការភេរវកម្ម។
ព្រលានយន្តហោះអន្តរជាតិក្រុងញូវដែល្លីបណ្ដាស្ថានីយមេត្រូ និងបណ្ដាអគាររដ្ឋាភិបាល ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នពេញបន្ទុក ក្រោយការផ្ទុះនោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារេនដ្រាម៉ូឌីបានសរសេរក្នុងបណ្ដាញសង្គមXថា យើងសូមចូលរួមមរណទុក្ខ ជាមួយសាច់ញាតិគ្រួសារអ្នកស្លាប់ដោយសារការផ្ទុះនេះនាវេលាល្ងាច។ សូមឲ្យបណ្ដាអ្នករបួសបានឆាប់ជាសះស្បើយឡើងវិញ។
បណ្ដាសាក្សីនៅជិតកន្លែងផ្ទុះរៀបរាប់ថា ការផ្ទុះពិតជាខ្លាំង ដោយរថយន្តច្រើនគ្រឿងត្រូវភ្លើងឆាបឆេះ ហើយបណ្ដាបំណែកដងខ្លួនមនុស្សខ្ទាតទៅគ្រប់កន្លែង។ ចំណែកអ្នករត់តាក់ស៊ីម្នាក់រៀបរាប់ថា បានឮស្នូរផ្ទុះដ៏ខ្លាំង ហើយគាត់បានប្រញាប់ចេញពីរថយន្តហើយរត់ចេញជាមួយមនុស្សដទៃៗទៀតនៅតាមផ្លូវថ្នល់។
FORT ROUGE ជាអតីតរាជវាំងស្ដេចសម័យសតវត្សទី១៧។ កន្លែងនោះជាកន្លែងទាក់ទាញបណ្ដាអ្នកទេសចរដ៏ល្បីមួយរបស់ឥណ្ឌាស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីវិមានសភា។ នៅទីនោះហើយដែលបណ្ដានាយករដ្ឋមន្ត្រីឥណ្ឌាតែងថ្លែងសុន្ទរកថារៀងរាល់ឆ្នាំ ថ្ងៃបុណ្យឯករាជ្យ១៥សីហា៕
ចែករំលែកព័តមាននេះ