ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកដង្ហើម​មិន​ស្រួល? មូលហេតុ រោគ​សញ្ញា និង​ផលវិបាក​នៃ​ការ​វៀច​ឆ្អឹង​សន្ទះ​ខណ្ឌ​រន្ធ​ច្រមុះ

7 ម៉ោង មុន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដកដង្ហើម​មិន​បាន​ពេញ​លំហូរ ឬ​តឹង​ច្រមុះ​ជាប់​រហូត​ទេ? បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​មួយ​ដែល​គេ​ហៅ​ថា វៀច​ឆ្អឹង​សន្ទះ​ខណ្ឌ​រន្ធ​ច្រមុះ (Deviated Nasal Septum)​។ វា​ជា​ស្ថានភាព​មួយ​ដែល​ឆ្អឹងខ្ចី​ចែក​រន្ធ​ច្រមុះ​ទាំង​សងខាង​មាន​សភាព​វៀច ឬ​រមួល ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។…

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដកដង្ហើម​មិន​បាន​ពេញ​លំហូរ ឬ​តឹង​ច្រមុះ​ជាប់​រហូត​ទេ? បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​មួយ​ដែល​គេ​ហៅ​ថា វៀច​ឆ្អឹង​សន្ទះ​ខណ្ឌ​រន្ធ​ច្រមុះ (Deviated Nasal Septum)​។ វា​ជា​ស្ថានភាព​មួយ​ដែល​ឆ្អឹងខ្ចី​ចែក​រន្ធ​ច្រមុះ​ទាំង​សងខាង​មាន​សភាព​វៀច ឬ​រមួល ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។

១. តើ​អ្វី​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ឆ្អឹងច្រមុះ​វៀច?
ភាព​វៀច​នៃ​ឆ្អឹង​សន្ទះ​ខណ្ឌ​ច្រមុះ​អាច​កើតឡើង​ដោយសារ​កត្តា​បី​យ៉ាង​សំខាន់​ៗ៖

មក​ពី​កំណើត (Congenital): ឆ្អឹងច្រមុះ​អាច​វៀច​តាំងពី​នៅ​ក្នុង​ផ្ទៃ​ម្តា​យមក​ម្ល៉េះ​។
ការ​ប៉ះទង្គិច​៖ គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ដួល​, គ្រោះថ្នាក់​ចរាចរណ៍​, ឬ​ការ​ប៉ះទង្គិច​អំឡុង​ពេល​លេង​កីឡា​។

ការ​លូតលាស់​មិន​ប្រក្រតី​៖ កើតឡើង​នៅ​ពេល​ដែល​ផ្នែក​ទាំង​ពីរ​នៃ​ឆ្អឹងខ្ចី​លូតលាស់​មិន​ស្មើគ្នា​អំឡុង​ពេល​វ័យ​លូតលាស់​។
២. រោគ​សញ្ញា ៧ យ៉ាង​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​!
ប្រសិនបើ​ឆ្អឹងច្រមុះ​របស់​អ្នក​វៀច អ្នក​អាច​ជួប​ប្រទះ​នូវ​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​៖

ពិបាក​ដកដង្ហើម​: មាន​អារម្មណ៍​ថា​ខ្យល់​មិន​អាច​ឆ្លងកាត់​រន្ធ​ច្រមុះ​ម្ខាង (​ឬ​ទាំង​សងខាង​) បាន​ស្រួល​។

តឹង​ច្រមុះ​ញឹកញាប់​: អាកា​រៈ​តឹង ឬ​ស្ទះ​ច្រមុះ​កើត​ឡើងជា​ប្រចាំ និង​យូរអង្វែង​។
ឈឺក្បាល ឬ ឈឺ​ផ្ទៃមុខ​: អាច​មានការ​ឈឺចាប់​នៅ​តំបន់​ផ្ទៃមុខ ឬ​ឈឺក្បាល​រ៉ាំរ៉ៃ​។

ឈាម​ច្រមុះ​: អាច​មានការ​ហូរ​ឈាម​តាម​ច្រមុះ​ញឹកញាប់​ដោយសារ​តែ​ភាព​ស្ងួត​នៃ​ភ្នាស​រំអិល​។
ហៀរ​សំបោរ​: មាន​អាកា​រៈហៀរ​សំបោរ​ជាប់​រហូត ឬ​មាន​អារម្មណ៍​ថា​មាន​ទឹករំអិល​ហូរ​ចូល​បំពង់ក​។
ស្រមុក​: ភាព​វៀច​ច្រមុះ​បង្កើន​ការ​ស្ទះផ្លូវ​ដង្ហើម​ពេល​គេង ដែល​នាំ​ឲ្យ​មានការ​ស្រមុក​ខ្លាំង​។
វិបត្តិ​ដំណេក​: បណ្តាល​មក​ពី​ការ​ពិបាក​ដកដង្ហើម​ពេល​យប់ ដែល​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​គេង​ធ្លាក់​ចុះ​។

៣. សេចក្ដី​ដាស់តឿន និង​ផលវិបាក
ការ​បណ្តោយ​ឲ្យ​ឆ្អឹងច្រមុះ​វៀច​រ៉ាំរ៉ៃ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ​ទៀត​ដូច​ជា ការ​គេង​មិន​លក់​រ៉ាំរ៉ៃ និង​ការ​ឆ្លង​មេរោគ​ច្រមុះ​ញឹកញាប់​។

ដំបូន្មាន​សំខាន់​៖ ប្រសិនបើ​អ្នក ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ជួប​ប្រទះ​រោគ​សញ្ញា​ណាមួយ​ខាងលើ​នេះ សូម ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់ និង​ទទួល​ការ​ព្យាបាល​សម​ស្រប ដើម្បី​បង្ការ​ផលវិបាក​ដែល​អាច​កើត​មាន​៕

ដកស្រង់​ពី​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ