ប្រទេសអង់គ្លេស ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់២រូប របស់ទូរទស្សន៍អង់គ្លេសBBC គឺអគ្គនាយកលោក TIME DAVIE និងនាយិកាខាងព័ត៌មានលោកស្រីDEBORAH TURNESS បានសុំលាលែងចេញពីតំណែង បន្ទាប់ពីមានការរិះគន់នានាពីការបំភ្លៃសុន្ទរកថារបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។
ក្នុងសារលិខិតមួយច្បាប់ផ្ញើជូនបុគ្គលិកBBC លោកTIME DAVIEទទួលស្គាល់ថា លោកបានធ្វើកំហុសនានា ក្នុងការងាររបស់សហគ្រាស ហើយលោកត្រូវជាអ្នកទទួលខុសត្រូវ។ រឿងអាស្រូវផ្ទុះឡើងបន្ទាប់ពីកាសែតTELEGRAPH អង់គ្លេសទទួលបានកំណត់ហេតុមួយ របស់អតីតអ្នកកាសែតម្នាក់ និងជាទីប្រឹក្សារបស់BBCលោកMACHAEL PRESCOTT ផ្ញើជូនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសារព័ត៌មាននោះ។
ក្នុងកំណត់ហេតុលោកបានចោទប្រកាន់អតីតនិយោជិតថា បានបំភ្លៃដោយចេតនាសុន្ទរកថារបស់លោកដូណាល់ត្រាំ។ អត្ថបទបំភ្លៃនោះមានចំណងជើងថា លោកត្រាំ: ភ័ព្វវាសនាទី២ឬ? ចេញផ្សាយកាលពីឆ្នាំទៅមិញ។ អត្ថបទនោះបង្ហាញថា ដកស្រង់ដោយមិនត្រឹមត្រូវសុន្ទរកថា របស់ប្រធានាធិបតីអាមេរិកថ្លែងកាលពីថ្ងៃទី៦មករាឆ្នាំ២០២១ មុនការបះបោរនៅក្រុងវ៉ាស៊ីនតោន។
អត្ថបទនោះបង្ហាញថាលោកត្រាំពិតជាអំពាវនាវដោយផ្ទាល់ឲ្យមានការបះបោរនោះ។ តែតាមការពិតទៅនាថ្ងៃនោះលោកត្រាំ បានថ្លែងនូវឃ្លា២ដាច់ដោយឡែកពីគ្នាចន្លោះពេល៥០នាទី និងក្នុងន័យផ្សេងគ្នា តែអត្ថបទបានផ្សាយថា លោកត្រាំបានស្នើដល់បណ្ដាអ្នកគាំទ្រលោកឲ្យលើកគ្នាមកកាន់វិមានកាពីតូល ហើយប្រយុទ្ធដោយសាហាវនៅទីនោះ។ ទូរទស្សន៍BBCពេលនេះមានបំណងសុំទោសលោកដូណាល់ត្រាំ៕
ចែករំលែកព័តមាននេះ