ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនអនុញ្ញាតឲ្យនាំចេញរ៉ែទៅកាន់អាមេរិកវិញ ជា​សញ្ញានៃការសម្រាលភាពតានតឹងពាណិជ្ជ​កម្ម​ ក្រោយជំនួបកំពូល

9 ម៉ោង មុន

ប្រទេស​ចិន ៖ ជា​សញ្ញា​ថ្មី​មួយទៀត នៃ​ការ​សម្រាល​ភាព​តានតឹង ក្រោយ​ការ​ជួប​គ្នា​រវាង​ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​ចិន លោក​ស៊ីជី​ន​ពីង កាលពីស​ប្ដា​ហ៍​មុន ដោយ​ចិន​អះអាង នៅ​ថ្ងៃ​ទី​៩…

ប្រទេស​ចិន ៖ ជា​សញ្ញា​ថ្មី​មួយទៀត នៃ​ការ​សម្រាល​ភាព​តានតឹង ក្រោយ​ការ​ជួប​គ្នា​រវាង​ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​ចិន លោក​ស៊ីជី​ន​ពីង កាលពីស​ប្ដា​ហ៍​មុន ដោយ​ចិន​អះអាង នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ពី​ការ​ផ្អាក​ហាមឃាត់​ការ​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក​នូវ​រ៉ែ​កម្រ​GALL​IUM GERMANIUM និង ANTIMOINE ជា​រ៉ែ​កម្រ​សំខាន់​សម្រាប់​ឧស្សាហកម្ម​ទំនើប ។

ក្រុង​ប៉េ​កាំ​ង​ប្រកាស កាលពី​ខែធ្នូ ឆ្នាំ​២០២៤ ការ​រិ​ត​ដ្បិត​ការ​នាំ​ចេញ​លោហធាតុ​កម្រ​ទាំងនោះ ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ស្ដី​ពី​ទ្រព្យសម្បត្តិ​ដែល​ប្រើ​មានមុខ​២ មាន​ន័យ​ថា អាច​ប្រើ​ក្នុង​ក្រប​ខណ្ឌ​ស៊ី​វិល​តែ​ក៏​អាច​ប្រើ​ក្នុង​ផ្នែក​យោធា​ផង​ដែរ ដូច​ជាយ​កមក​ផលិត​គ្រឿង​ស​ញ្វ​វុ​ធ​ជាដើម ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងពាណិជ្ជកម្ម​ចិន​គូសបញ្ជាក់​កាលពី​ធ្ងៃ​ទី​៩ វិច្ឆិកា​ថា ការ​ហាមឃាត់​នោះ​ត្រូវ​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី​៩ វិច្ឆិកា ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០២៦​។

ការ​ប្រកាស​នោះ គឺជា​សញ្ញា​នៃ​សុ​ឆ​ន្ទះ​ថ្មី​មួយ​របស់​ក្រុង​ប៉េ​កាំ​ង ក្រោយ​ការ​ជួប​គ្នា​រវាង​ប្រធានា​ធិបតី​ចិន​លោក​ស៊ីជី​ន​ពីង និង​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៣០​តុលា​នៅ​កូរ៉េ​ខាងត្បូង ។ ការ​ជួប​គ្នា​កំពូល​នោះ អាច​លុប​បំបាត់​ភាព​តានតឹង​អស់​ពេល​ច្រើន​ខែ​មក​ហើយ ដែល​នាំ​ឲ្យ​រង្គោះរង្គើរ​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

រឿង​រ៉ែ​កម្រ​នោះ​ជា​រឿង​ដ៏​ចម្រូងចម្រាស់ រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ី​ន​តោន ព្រោះ​មហាអំណាច​ធំ​ទាំង​២ កំពុង​តែ​ប្រជែង​គ្នា ដើម្បី​មាន​ប្រៀប​ដាច់​គេ​ខាង​បច្ចេកវិទ្យា​ពិភពលោក ហើយ​រ៉ែ​កម្រ​ទាំងនោះ ជា​សេចក្ដី​ត្រូវការ​ចាំបាច់​ក្នុង​គោលដៅ​នោះ​។ ចិន​ជា​ប្រទេស​ផលិត​រ៉ែ​កម្រ​ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក​។ គេ​មិន​ចាត់​ទុក​ថា ជា​រ៉ែ​កម្រ​ឡើយ​សម្រាប់​លោហ​ធាន​សំខាន់​មួយ​ក្រុម​ទៀត ដែល​វា​ចាំបាច់​បំផុត​ដែរ​សម្រាប់​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ទាំងមូល​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ក្រសួងពាណិជ្ជកម្ម​ចិន​ក៏​លើក​ឡើង​ដែរ ពី​ការ​សម្រាល​ការ​រិ​ត​ដ្បិត​លើ​ការ​នាំ​ចេញ បណ្ដា​ផលិតផល​ទាក់ទិន​នឹង​GRAPHITE ។ ចិន​ក៏​ប្រកាស​រួច​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ពន្យារពេល​១​ឆ្នាំ ការ​យក​ពន្ធគយ​លើផលិតផល​អា​មេ​រិ​ក​ដែល​កំណត់​ក្នុង​ពេល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ពេញបន្ទុក ដោយ​រក្សា​ការ​យកពន្ធ​ត្រឹម​១០% ។ ចិន​ក៏​គូសបញ្ជាក់​ដែរ​ឈប់​អនុវត្ត​ពន្ធគយ​បន្ថែម ដែល​ដាក់​ចាប់តាំងពី​ខែមីនា​មក​លើ​សណ្ដែកសៀង​នាំ​ចូល​ពី​អា​មេ​រិ​ក និង​លើ​ផលិតផល​កសិកម្ម​អា​មេ​រិ​កមួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ