ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករឆ្នេរកែបម្នាក់ទទួលស្គាល់ថា ជួលខ្យូសថ្លៃ៥០ដុល្លារ និងព្រមធ្វើកិច្ចសន្យា៤ចំណុច ចំពោះមុខអាជ្ញាធរក្រុង

14 ម៉ោង មុន
  • កែប

ខេត្ត​កែប ៖ ក្រោយ​ហៅ​សួរនាំ អាជីវករ​ព្រម​ទទួលស្គាល់​ថា ពិតជា​បាន​ជួល​ខ្យូ​ស​១​ថ្លៃ ៥០​ដុល្លា​មែន និង​ព្រម​ធ្វើ​កិច្ចសន្យា​៤​ចំណុច ចំពោះ​មុខ​អាជ្ញាធរ​ក្រុង ។ នេះ​បើ​យោង​តាមមន្ទីរ​ព័ត៌មាន​ខេត្ត​កែប…

ខេត្ត​កែប ៖ ក្រោយ​ហៅ​សួរនាំ អាជីវករ​ព្រម​ទទួលស្គាល់​ថា ពិតជា​បាន​ជួល​ខ្យូ​ស​១​ថ្លៃ ៥០​ដុល្លា​មែន និង​ព្រម​ធ្វើ​កិច្ចសន្យា​៤​ចំណុច ចំពោះ​មុខ​អាជ្ញាធរ​ក្រុង ។ នេះ​បើ​យោង​តាមមន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ក្រុងកែប បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ ដោយ​បញ្ជាក់​ថា «​អាជ្ញាធរ​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​អញ្ជើញ​លោកស្រី ឆោម គឹ​ម ធើ​យ មុខរបរ​ជា​អាជីវករ​លក់ដូរ​នៅ​ឆ្នេរកែប មក​សាកសួរ ដោយ​លោកស្រី​បាន​បញ្ជាក់​ថា គាត់​បាន​និយាយ​ប្រាប់​ភ្ញៀវ​អោយទៅ​ចត​នៅ​ចំណត​ផ្សេង ចំពោះ​តម្លៃ​តូប​ជួល​មួយ​៥០​ដុល្លារ គាត់​ក៏​បាន​ទទួលស្គាល់​ថា បាន​ជម្រាប​ដល់​ភ្ញៀវ​ក្នុង​តម្លៃ​នេះ​ពិត​ប្រាក​មែន ក្នុង​តម្លៃ​ច​ចារ ប៉ុន្តែ​បើ​គាត់​ទិញ​ម្ហូប​ចាប់ពី​៤​មុខ​ឡើង​ទៅ គឺ​មិន​គិតថ្លៃ​តូប​ឡើយ​» ។

ក្នុង​សេចក្តី​បំភ្លឺ​បាន​បន្ថែម​ថា «​ចំពោះ​ករណី​នេះ លោកស្រី ឆោម គឹ​ម​ធើ​យ បាន​ឯកភាព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ក្រុង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប យល់ព្រម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​សូម​សន្យា​ដូច​ខាងក្រោម ៖

១.​មិន​ឆ្លៀតឱកាស​តំឡើង​ថ្លៃ​ឡើយ ពិសេស​ថ្ងៃ​បុណ្យ​ជាតិ និង​អន្តរជាតិ​ផ្សេង​ៗ ។
២.​រក្សា​ចំណតរថយន្ត​ជា​ចំណត​សាធារណៈ ។
៣.​មាន​បញ្ជី​រាយ​មុខម្ហូប វិក្កយបត្រ ឈ្មោះ​ទីតាំង និង​លេខ​ទូរ​សព្ទ​ទំ​ទាក់​ទំនង​ឲ្យ​បាន​ត្រឹមត្រូវ ។
៤.​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ