រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺលើសអាស៊ីតអ៊ុយរីក ឬជំងឺហ្គោដគឺជាបញ្ហាសុខភាពដែលបង្ហាញចេញនូវរោគសញ្ញាជាក់លាក់ និងឈឺចាប់ខ្លាំង ដែលទាមទារការព្យាបាលទាន់ពេលវេលា។
រោគសញ្ញាសំខាន់ៗដែលត្រូវដឹង:
ជំងឺលើសអាស៊ីតអ៊ុយរីក អាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖
- ការឈឺចាប់សន្លាក់ខ្លាំង:
- ប៉ះពាល់ខ្លាំងលើសន្លាក់ ជង្គង់, កដៃ, កជើង, និងមេជើង។
- មានលក្ខណៈ ហើម, ក្ដៅ, ឡើងក្រហម និង ឈឺចាប់ខ្លាំង ដែលស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ។
- ដុំពកនៅលើស្បែកនិងសន្លាក់:
- មានលេចចេញជា ដុំពកៗ (chronic tophaceous gout) នៅលើស្បែក និងតាមបរិវេណសន្លាក់។
- ក្រួសតម្រងនោម:
- នៅតម្រងនោម អាចឃើញមានការកកើតជា ក្រួសតម្រងនោម ដែលបណ្តាលមកពីការប្រមូលផ្តុំគ្រីស្តាល់អាស៊ីតអ៊ុយរីក។
ដំបូន្មានសុខភាព៖ ប្រសិនបើអ្នកមានរោគសញ្ញាឈឺសន្លាក់ភ្លាមៗ និងខ្លាំងក្លា ឬមានដុំពកតាមខ្លួន អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងគ្រប់គ្រងកម្រិតអាស៊ីតអ៊ុយរីកក្នុងឈាមឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ