ក្រុមហ៊ុន TODAY internet បានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកា និងរបស់ប្រើប្រាស់មួយចំនួន ដើម្បីជាជំនួយជូនទៅដល់វីរកងទ័ពជួរមុខកម្ពុជា និងបងប្អូនជន ភៀសសឹក
6 ម៉ោង មុន
ភ្នំពេញ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានដឹកនាំក្រុមការងារចូលរួមការងារសប្បុរសធម៌ក្រោមសកម្មភាពមួយដែលមានឈ្មោះថា “TODAY Foundation” ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគថវិការ និងរបស់ប្រើប្រាស់មួយចំនួនដែលបានពីការចូលរួមបរិច្ចាគពីសំណាក់អតិថិជន និងក្រុមការងារផ្ទាល់របស់ក្រុមហ៊ុន…
កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានដឹកនាំក្រុមការងារចូលរួមការងារសប្បុរសធម៌ក្រោមសកម្មភាពមួយដែលមានឈ្មោះថា “TODAY Foundation” ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគថវិការ និងរបស់ប្រើប្រាស់មួយចំនួនដែលបានពីការចូលរួមបរិច្ចាគពីសំណាក់អតិថិជន និងក្រុមការងារផ្ទាល់របស់ក្រុមហ៊ុន TODAY internet ដើម្បីជាជំនួយជូនទៅដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា – ថៃ និងបងប្អូនជនភៀសសឹកដែលកំពុងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
កន្លងមកក្រុមហ៊ុន TODAY internet ក៏បានចូលរួមបរិច្ចាគនូវស្បៀងមួយចំនួន ដើម្បីជួយដល់ កងកម្លាំងជួរមុខ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជាផងដែរ។ ក្រុមហ៊ុន TODAY internet នូវតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកផ្តល់នូវជំនួយ ផ្សេងៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។
ការបរិច្ចាគនេះដែរគឺក្រុមហ៊ុន TODAY internet បានចូលរួមតាមរយៈក្រុមការងារ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ដែលរៀបចំឡើងនៅទីតាំងស្ថិតនៅក្នុងបុរី The Edge បឹងកក់។
ក្នុងឱកាសនេះក្រុមគ្រួសារ TODAY internet ចងចាំមិនភ្លេច និងធ្វើការដឹងគុណជាទីបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ពលី និងបូជាដើម្បី ការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ។
ជាថ្មីម្ដងទៀតកម្មវិធី TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់ សង្គម និងរួមចំណែកជួយដល់វិស័យអប់រំវិស័យសុខាភិបាលនិងមនុស្សចាស់ជរាដែលជួប ការលំបាក។
ចែករំលែកព័តមាននេះ