ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​០២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​ ​ករណីរក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

16 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២៥ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​ករណី រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា…

ខេត្តស្វាយរៀង​ ៖ ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២៥ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​ករណី រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១ ឈ្មោះ ជី សំណាង ភេទ​ប្រុស អាយុ ២២ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ចុងភៅ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ឡឺ​ម៉ា​កាវ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង (​វិជ្ជមាន​នូវ​សារធាតុ​ញៀន​) ។​
​ទី​២​ឈ្មោះ ស៊ីវ ទី​ទី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង (​វិជ្ជមាន​នូវ​សារធាតុ​ញៀន​) ។

ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង ៣​និង​៥ នាទី រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្ដមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គ្រុយ សុខ​ឡេ​ង មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ខាង​មុខ​កាស៊ីណូ​ឡឺ​ម៉ា​កាវ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​។

ប្រភព​បន្ត​ទៀយ​ថា​វត្ថុ​តាង​ដកហូត​រួម​មាន​៖
ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១០ កញ្ចប់​មាន​ទម្ងន់ ១,០៧៣.១ ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​)(​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​)​ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​០១ កញ្ចប់​មាន​ទម្ងន់​៥៨,១​ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​)(​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​)​ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០៣ កញ្ចប់​មាន​ទម្ងន់​១២,២​ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) )(​ប្រភេទ​កេ​តា​មីន​)​ទូរស័ព្ទ​ដៃ ចំនួន ០៣ គ្រឿង ម៉ូតូ ចំនួន ០១ គ្រឿង​លោហៈធាតុ​ពណ៌​លឿង​​(​ខ្សែ​ក​) ចំនួន ០១ ខ្សែ​លោហៈធាតុ​ពណ៌​លឿង​(​ចិ​ញ្ជៀ​ន​) ចំនួន ០២ វង់​នាឡិកាដៃ ចំនួន ០១ គ្រឿងបូប​ពណ៌​ខ្មៅ ចំនួន ០២ កាបូប​(​កាបូបស្ពាយ ចំនួន​០១,​កាបូបដៃ​ដាក់​លុយ ចំនួន ០១)
សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​រួច​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញជូន​ជនសង្ស័យ​ទាំង​ពី​នាក់​រួម​ទាំង​វត្ថុ​តាង​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​យាម​នី​តី​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ