រាជធានីភ្នំពេញ ៖ លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្ញុំបានចូលរួមក្នុងការផ្សព្វផ្សាយបច្ចុប្បន្នភាពព័ត៌មាន និងការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់សាជាថ្មីផងដែរថា ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ ។ ខ្ញុំក៏បានផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃការប្រជុំរវាងអង្គភាពCMAC និងTMAC កាលពីថ្ងៃទី០៧ ម្សិលមិញនេះ ។






ចែករំលែកព័តមាននេះ