កម្ពុជាបង្ហាញនិមិត្តរូបថ្មី៖ ដំឡើងរូបចម្លាក់តោថ្មនៅសារមន្ទីរតេជោសន្តិភាព និងបន្តសាងសង់អគាររាងគ្រា.ប់មីនដ៏ធំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាព បានចាប់ផ្តេីមដាក់តំឡេីងរូបចម្លាក់តោថ្មចំនួន៣គូ ដែលមានកម្ពស់ជាងជាង៣ម៉ែត្រ ក្លាយចម្លាក់សត្វតោថ្មឈរបង្ហាញខ្លួនយ៉ាងសង្ហារ តែអាចរាងកំសត់បន្តិចដែរ ព្រោះថា សុទ្ធរូបចម្លាក់សត្វតោឈ្មោលទាំងអស់ និងដាក់ដំឡេីងតោថ្មក្រោមតំណក់ទឹកភ្លៀង ។ នេះបើយោងតាមលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ឱ្យដឹងនាព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០២៥ ។

ក្នុងពេលជាមួយនេះ ក៏បានចុះពិនិត្យការដ្ឋានសាងសង់អគាររាងគ្រាប់មីនPMN-2 ធំជាងគេលេីលោកយេីងនេះ ។ ខាងក្រៅរាងគ្រាប់មីនក៏ពិតមែន ប៉ុន្តែខាងក្នុងអគារមានការបំពាក់ ការតាំងបង្ហាញឯកសាររូបភាព និងតឹកតាងភស្តុតាងប្រវត្តិសាស្ត្រសង្គ្រាមនៅកម្ពុជាជាច្រេីន។

សំណង់នេះ បាននិងកំពុងកសាងត្រួតពិនិត្យយ៉ាងយកចិត្តទុកពីវិស្វករនិងក្រុមសាងសង់ជប៉ុន។ សំណង់អគារនេះ នឹងក្លាយជានិមិត្តរូបនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាដាដោយជោគជ័យរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ។









ចែករំលែកព័តមាននេះ