រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ដុំគីសលំពែងជាទូទៅមិនបង្កជាសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយភាគច្រើនត្រូវបានរកឃើញដោយចៃដន្យ (នៅពេលថតអេកូ ឬស្កេនពោះដោយមូលហេតុផ្សេង)។
ទោះជាយ៉ាងណា ដុំគីសទាំងនេះមួយចំនួនអាចមានទំនោរវិវត្តទៅជា ដុំសាច់កាចសាហាវ (មហារីក) បាន។ ដូច្នេះ បើដុំគីសទាំងនោះចាប់ផ្តើមបង្កបញ្ហា វានឹងលេចចេញនូវរោគសញ្ញាដែលអាចកើតមានដូចជា៖
១. ការឈឺចាប់
២. បញ្ហាប្រព័ន្ធរំលាយអាហារ
៣. ជំងឺខាន់លឿង
- ការឡើងខាន់លឿង (ស្បែក និងភ្នែកឡើងពណ៌លឿង)
៤. ការប្រែប្រួលទម្ងន់
- ស្រកទម្ងន់ដោយអចេតនា (ស្រកខ្លាំងដោយមិនបានតមអាហារ ឬហាត់ប្រាណ)
ចំណាំ៖ គីសលំពែងតម្រូវឱ្យមានការតាមដានពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើ ហើយមិនបាត់ ឬមានប្រវត្តិគ្រួសារកើតមហារីកលំពែង សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់៕
ចែករំលែកព័តមាននេះ