ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ ប៉ុន្តែអង្ករកម្ពុជានៅតែមានតម្លៃថេរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​អង្ករ​កម្ពុជា ដែល​បាន​នាំ​ចេញ គិត​ត្រឹមតែ​មាត់ច្រក​នាំ​ចេញ​នៅ​ក្នុង​មួយ​តោន អាច​លក់​បាន​ពី​៥០៥​ដុល្លារ ដល់​ទៅ​១.៣៩០​ដុល្លារ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ថេរ នេះ​បើ​ធៀប​នឹង​តម្លៃ​អង្ករ​ផ្សេង​ៗ​ដូច​ជា ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ តម្លៃ​អង្ករ​កម្ពុជា ដែល​បាន​នាំ​ចេញ គិត​ត្រឹមតែ​មាត់ច្រក​នាំ​ចេញ​នៅ​ក្នុង​មួយ​តោន អាច​លក់​បាន​ពី​៥០៥​ដុល្លារ ដល់​ទៅ​១.៣៩០​ដុល្លារ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ថេរ នេះ​បើ​ធៀប​នឹង​តម្លៃ​អង្ករ​ផ្សេង​ៗ​ដូច​ជា ឥណ្ឌា និង​វៀតណាម មាន​តម្លៃ​រង្វង់​ក្រោម​៥០០​ដុល្លារ​នៅ​ក្នុង​មួយ​តោន ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាង​កាលពី​ពេល​ថ្មី​នេះ​ថា អង្ករ​កម្ពុជា ដែល​នាំ​ចេញ​បាន​តម្លៃ​ថោក​ជាងគេ​នោះ គឺ​ប្រភេទ​អង្ក​រស ហើយ​អង្ករ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​នោះ គឺជា​ប្រភេទ​អង្ករ​ម្លិះ​សរីរាង្គ ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​អះអាង​ថា តម្លៃ​អង្ក​រស​កម្ពុជា​ដែល​បាន​លក់​ចេញ​គិត​ត្រឹម​មាត់ច្រក​គឺ​មួយ​តោន​រង្វង់​៥០៥ ដុល្លារ ហើយ​អង្ករ​ម្លិះ​សរីរាង្គ​មួយ​តោន គឺ​១.៣៩០​ដុល្លារ ។ ក្រៅពី​នោះ​អង្ក​រស​សរីរាង្គ​វិញ ក៏​បាន​តម្លៃ​គ្រាន់បើ​ដែរ គឺ​១.០៥០​ដុល្លារ​នៅ​ក្នុង​មួយ​តោន​ដែរ ។

សម្រាប់​ឥណ្ឌា​វិញ សហព័ន្ធ​នាំ​ចេញ​អង្ករ​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ក​រស​ឥណ្ឌា​នៅ​ពេល​នេះ ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹមតែ​ពី​៣៦០​ទៅ​៣៧០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​តោន ពោល គឺ​ថោក​ជាង​អង្ក​រស​វៀតណាម ដែល​មួយ​តោន គឺ​មាន​តម្លៃ​ពី​៤៤០ ទៅ​៤៦៥​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ