ខេត្តព្រះសីហនុ ៖ ក្រៅពីកសិកម្មដាំដំណាំបន្លែរតាមលក្ខណៈគ្រួសារលក់ដូរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ការចិញ្ចឹមសត្វទាក៍ជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់បានប្រចំណូលចូលគ្រួសារនិងអាចផ្គត់ផ្គង់ គ្រួសារមានជីវភាពសមរម្យ ។
លោក នួន ធីវ ជាកសិកជំនាញដាំបន្លែ ហើយឈានមុខគេផងនោះ រស់នៅភូមិសំរុង ឃុំសំរុង្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲកោះសន្តិភាពដឹងថា ជារហូតមក គាត់និងគ្រួសារ(ប្តីប្រពន្ធ) អាចនិយាយបានថា ដាំដុះបន្លែបង្ការច្រើនមុខជាប្រចាំមួយរដូវទៅមួយរដូវមិនដែលដាច់ ហើយការទទួលផលក៍បានសមរម្យដែរ តែសម្រាប់រដូវនេះគាត់និងគ្រួសារបាន បន្ថែមកំណើនចិញ្ចឹមទាយកពងលក់ កើនចំនួនជាងឆ្នាំកន្លងទៅ ដែលពីមុនចិញ្ចឹមបន្តិចបន្ទួចក្នុងភូមិ ដោយរវល់ដាំមើលថែបន្លែច្រើនជាង ហើយការបន្ថែមចំនួនទានេះគឺដើម្បីទាញយកចំណូលបន្ថែមទៀតក្រៅពីដំណាំបន្លែ ។
លោក នួន ធីវ បានបន្ថែមថា ជាកាពិតណាស់អ្វីក៍ដោយឲតែយើងតាំចិត្តនិងខំប្រឹងយកចិត្តទុកដាក់រៀនសូត្រ និងមានការណែនាំជំរុញ និងលើកទឹកចិត្តពីមន្ត្រីជំនាញមន្ទីកសិកម្មខេត្ត គាត់បានបន្ថែមទា ដែលមានចំនួនទា ៥០០ក្បាល បន្ថែម ហើយបានទទួលផលពីការប្រមូលផលពងបាន អត្រាពងពី ៧០- ៨០% ហើយពងទាំនោះត្រូវបានបញ្ជូនចូលទីផ្សារ តាមរយៈការទិញយកទៅលក់បន្តតាមទីផ្សារនានា ទាំផ្សារក្នុងមូលដ្ឋានស្រុក និងនៅទីរួមខេត្ត ហើយម្យ៉ាងវិញទៀត ដោយមានតម្រូវការក្នុងស្រុកខ្ពស់ កសិករបន្ថែមកូនទាចំនួន 800ក្បាលទៀត ហើយការបន្ថែមកូនទានេះ តាមដែលមន្ត្រីមន្ទី និងរួបគាត់ផ្ទាល់ កូមទាដែលមន្ថែមនេះ អាចនឹងប្រមូលផលក្នុងកំឡុងខែមេសា០២៦ឆ្នាំក្រោយនេះ ។
សូមបញ្ចាក់ថា មន្ទីកសិកម្ម កំពង់តែពង្រឹកខ្លួនបន្ថែមទៀត ចំពោះការដាំបន្លែ និងការចិញ្ចឹមសត្ឋ នៅតាមមូលដ្ឋានភូមិឃុំ ដើម្បីបណ្តុះសារតីដាំដុះបន្លែ និងការចិញ្ចឹមសត្វ ឲបានសាយភាយដល់ពលរដ្ឋ ដែលជាផ្នែកមួយក្នុងការរកប្រាក់ចំណូលតាមលក្ខណៈគ្រួសារប្រចាំថ្ងៃ ៕








ចែករំលែកព័តមាននេះ