អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចការទូតដ៏ចម្បងមួយនៅអាស៊ី នាថ្ងៃទី៣០ តុលា ដោយលោកគ្រោងជួបជាមួយសមភាគីចិន លោកស៊ីជីនពីងនៅកូរ៉េខាងត្បូង ។
ការជួបគ្នានោះ នឹងជាការជួបទល់មុខគ្នាលើកដំបូងសំខាន់ រវាងមេដឹកនាំមហាអំណាចទាំង២ ដើម្បីសេដ្ឋកិច្ចពិភពលោក ខណៈមហាអំណាចទាំង២ ស្វែងរកសម្រាលភាពតានតឹងខាងពាណិជ្ជកម្ម ដោយកំណត់ឡើងវិញការប្រៀបធៀបកម្លាំង។
ប្រមុខសេតវិមានបានសម្ដែងសុទិដ្ឋិនិយមថា លោកសង្ឃឹមចុះកិច្ចព្រមព្រៀងល្អមួយជាមួយក្រុងប៉េកាំង និងពិភាក្សាគ្នាលើគ្រប់បញ្ហាចាប់ពីការផ្លាស់ប្ដូរគ្នាខាងពាណិជ្ចកម្មរហូតដល់់តុល្យភាពយុទ្ធសាស្ត្រក្នុងតំបន់។
មុនទៅកាន់កូរ៉េខាងត្បូងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថាAPEC ប្រធានាធិបតីអាមេរិក នឹងមកកាន់ប្រទេសម៉ាឡេស៊ីចូលរួមក្នុងកិច្ចប្រជុំគំពូលអាស៊ាន ពីថ្ងៃទី២៦ ដល់២៨ តុលា នៅទីក្រុងគូឡាឡាំពួរ ។
លោកត្រាំ ដែលកាលពីកាន់អំណាចអាណត្តិទីមួយ តែងងឿកងរច្រើនលើកចំពោះព្រឹតិ្តការណ៍នោះលើកនេះ លោកមកចូលរួមពិសេស ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រឿងសន្តិភាពរវាងកម្ពុជានិងថៃ ជាប្រទេសជាប់ជិតខាងគ្នា២ ប្រយុទ្ធគ្នានាពេលថ្មីៗនេះដោយសារជម្លោះព្រំដែន ហើយលោកជាអាជ្ញាកណ្ដាលធ្វើឲ្យមានបទឈប់បាញ់គ្នា ។
នាថ្ងៃទី២៩ តុលា លោកត្រាំទៅកាន់ប្រទេសជប៉ុន ជួបជាមួយនាយករដ្ឋមន្ត្រីថ្មីប្រទេសនេះ លោកស្រីសាណាអ៊ីតាកាអ៊ីជី ដែលការជួបគ្នានោះផ្ដោតការពិភាក្សាជាពិសេសពីបញ្ហាពាណិជ្ជកម្ម៕
ចែករំលែកព័តមាននេះ