ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់ថ្មីនៅក្រុងកំពង់ចាម៖ គម្រោងសាង​សង់សួនកម្សាន្ត​នៅតំបន់ទន្លេអុំ​ ​ដើម្បីទាក់​ទាញ​​ភ្ញៀវទេ​ស​ចរ

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ទន្លេ​អុំ​ គឺ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​អតីតកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ដែល​មានទឹក​សម្រាប់​ទូក​បើក​ឆ្លងកាត់​វិញ​ទៅ​មក តែ​មក​ដល់​សព្វថ្ងៃ​រីងស្ងួត​មិន​មានទឹក​នោះ​ទេ ​។ ​ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត…

ខេត្តកំពង់ចាម ​៖ ទន្លេ​អុំ​ គឺ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​អតីតកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ដែល​មានទឹក​សម្រាប់​ទូក​បើក​ឆ្លងកាត់​វិញ​ទៅ​មក តែ​មក​ដល់​សព្វថ្ងៃ​រីងស្ងួត​មិន​មានទឹក​នោះ​ទេ ​។ ​ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​អភិវឌ្ឍន៍​តំបន់​មួយ​នេះ ​នៅ​ជាយក្រុង​កំពង់ចាម​ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​សម្រាប់​មនុស្ស​មក​កំសាន្ត​លេង​ទាំង​ព្រឹកល្ងាច​និង​យប់ បន្ទាប់​ពី​សួន​កំសាន្ត​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ និង​មានទឹក​សម្រាប់​ជិះទូក​កំសាន្ត​លេង​លក្ខណៈ​គ្រួសារ​ ឬ​មិត្តភក្តិ​ជាដើម​។

លោក​ធួន វិ​ថា​វិ​ន វិស្វករ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម ​និង​សំណង់​ខេត្ត​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០២៥ថា ក្នុង​ពេល​ដែល​ឯកឧត្តម ​អ៊ុ​ន ចាន់​ដា មក​កាន់​តំណែង​ជា​អភិ​បាលខេត្ត​កំពង់ចាម​ គឺ​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍ ​ក្នុង​នោះ​ មាន​កសាង​វិមាន​ឯករាជ្យ​ថ្មី​សន្លាង ​ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម សម្រាប់​រៀបចំ​កម្មវិធី​ផ្សេង​ៗ ជាមួយ​នោះ ​ក៏​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្លះ​តែងតែ​មក​អង្គុយ​លំហែកាយ​នៅ​លើ​បង់​បេតុង​នៅ​ចិញ្ចើមថ្នល់ ខ្លះ​ទៀត​ហាត់ប្រាណ​ដើម្បី​ឲ្យ​សុខ​ភាពរឹងមាំ​ ។

វិស្វករ​រូប​នេះ ​បាន​ប្រាប់​បន្ត​ហើយ​ដឹង​ទៀត​ថា ​ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ទីតាំង​គម្រោង​អភិវឌ្ឍ​ន៍​មាន​សួន​កំសាន្ត នៅ​ជាប់​នឹង​ផ្លូវ​ថ្នល់ជាតិ​លេខ​៧​ចាស់ ដែល​មាន​ប្រវែង​៥៦០​ម៉ែត្រ ក្នុង​នោះ​ ក៏​មាន​រូបសំណាក់អំ​ពូ​ល​បំភ្លឺ​ពេល​រាត្រី គ្រោង​និង​ចាប់​ដំណើរការ​សាងសង់​ដើមឆ្នាំ ២០២៦​ខាង​មុខ ដោយ​រំពឹង​ថា​នឹង​រួចរាល់​១០០% នៅ​ក្នុង​ឆ្នាំ​២០២៧ ​។

ក្នុង​នោះ​ មាន​ក្រាល​កា​រ៉ូ​ណា ដាំ​ដើមឈើ​ជា​ច្រើន​សម្រាប់​ផ្ដល់​ម្លប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​កំសាន្ត​លេង​ ។ សូម​បញ្ជាក់​ថា ​នៅ​ទន្លេ​អុំ​រដូវប្រាំង​ គឺ​មិន​មានទឹក​នោះ​ទេ​ ហើយ​នៅ​ក្នុង​រដូវវស្សា​នេះ​ គឺ​មាន​ទ្វារ​ទឹក​សម្រាប់​ស្ទាក់​ទឹកភ្លៀង ដែល​ហូរ​ពី​តាម​បណ្ដា​​ស្រុក​មួយ​ចំនួន​ធ្លាក់​មក​ក្នុង​តំបន់​នេះ​ ដោយ​ត្រូវ​ស្តុក​ទឹក​ទុក​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​សម្រាប់​ប្រយោជន៍ ប្រែ​ក្លាយជា​តំបន់​រមណីយដ្ឋាន​មួយទៀត​នៅ​ក្នុង​ក្រុង​កំពង់ចាម ។

សូម​បញ្ជាក់​ថា​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​​របស់​សម្ដេច​តេ​ជោ​សែន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពាសពេញ​ប្រទេស មានការ​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​ដាច់​ស្រយាល​ជាមួយ​នោះ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន២៤​ម៉ោង​​លើ​២៤​ម៉ោង ដោយ​មិន​ព្រួយបារម្ភ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន​ដោយ​ងាយស្រួល​ព្រមទាំង​ធានា​បាន​នៅ​សុវត្ថិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ