រាជធានីភ្នំពេញ ៖ ទោះបីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឬមិនប្រកាសជាផ្លូវការនូវសាលក្រមដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទក្រុម លី សាម៉េត ហៅគ្រូមា និងបក្ខពួក៩នាក់ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីក្តី តែព័ត៌មានដែលទទួលបានបង្ហាញថា ក្រុមនេះមានទោសសរុបទាំងអស់គ្នាចំនួន៨៨ឆ្នាំ ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមអតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា ចំនួន៤សំណុំរឿង ។
-សំណុំរឿងសូកប៉ាន់លុយរាប់សិបម៉ឺនដុល្លារអាមេរិក យកតំណែងជាអភិបាលខេត្តពោធិ៍សាត់
សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស អាយុ៧១ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ។
២-ឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
៣-ឈ្មោះ ឡាច សំរោង ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ (កំបាំងមុខ) ។
-សំណុំរឿងឆបោក ទទួលយកប្រាក់រត់ការដើម្បីចូលក្របខណ្ឌមន្ត្រីគយ សាលក្រមផ្តន្ទា
ទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
២-ឈ្មោះ មួង ឃីម ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ ។
៣-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
៤-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅ ស្រីមុំ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ ២ឆ្នាំ ទោសនៅសល់ព្យួរ ។
-សំណុំរឿងទទួលសំណូករាប់សិបម៉ឺនដុល្លារ ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមារ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
២-ឈ្មោះ ដួង តារា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
៣-ឈ្មោះ ឡាច សំរោង ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ (កំបាំងមុខ) ។
៤-ឈ្មោះ កន សុខកាយ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
-សំណុំរឿងពុករលួយឃុបឃិតដោះដូរ
(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
២-ឈ្មោះ ដួង តារា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
៣-ឈ្មោះ មួង ឃីម ភេទប្រុស ដាក់ពន្ធនា
គារកំណត់ ៧ឆ្នាំ ។
៤-ឈ្មោះ អ៊ុត ធី ភេទប្រុស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ។ ដូច្នោះសរុបទោសទាំងអស់គឺ ៨៨ឆ្នាំ ។
សូមជម្រាបថា សំណុំរឿងគ្រូមា លី សាម៉េត និងបក្ខពួក ត្រូវបានតុលាការលើកយកមកបើកសវនាការសាកសួរដេញដោលរួចរាល់ហើយ កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ដែលមាន៤សំណុំរឿងដូចខាងលើ ៖
១-សូកប៉ាន់រាប់សិបម៉ឺនដុល្លារយកតំណែងជាអភិបាលខេត្តពោធិ៍សាត់ ។
២-ទទួលសំណូករាប់សិបម៉ឺនដុល្លារ ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
៣-ឆបោកយកប្រាក់រត់ការចូលមន្ត្រីគយ ។
៤-ពុករលួយឃុបឃិតដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង ។
សំណុំរឿងទាំង៤ខាងលើនេះ មានជនត្រូវចោទ៨នាក់កំពុងជាប់ឃុំ និងម្នាក់កំពុងគេចខ្លួន៖
១-អតីតឧកញ៉ា លី សាម៉េត ហៅ គ្រូមា
២-ឈ្មោះ ដួង តារា អតីតរដ្ឋលេខាធិការ
៣-អតីតឧកញ៉ា អ៊ុត ធី ពាណិជ្ជករ
៤-ឈ្មោះ មួង ឃីម អតីតផ្កាយ២ ជាមន្ត្រីជាន់ខ្ពស់នគរបាលជាតិ
៥-ឈ្មោះ ឡាយ វិសិដ្ឋ អតីតអភិបាលរងខេត្តពោធិ៍សាត់
៦-ឈ្មោះ កន សុខកាយ អតីតអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល
៧-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ
៨-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅ ស្រីមុំ ។
សូមជម្រាបថា សំណុំរឿងឆបោក ផ្តើមចេញពីអំពើពុករលួយដូចសម្លកំពឹសរបស់អតីត
ឧកញ៉ា លី សាម៉េត ហៅគ្រូមា និងបក្ខពួក ត្រូវបានសមត្តកិច្ចបើកការស៊ើបអង្កេតនៅដើម
ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានខ្លះអតីតជាឧកញ៉ា ខ្លះឯកឧត្តម និងខ្លះជាអាជីវកររកស៊ីធម្មតា សរុបជិត១០នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ទាក់ទិននឹងព័ត៌មានស្តីពីការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យក្រុមអតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា កោះសន្តិភាពធ្លាប់បានផ្សព្វ ផ្សាយលម្អិតតាំងពីដំបូងរួចមកហើយ ប៉ុន្តែអ្វីដែលមហាជនទន្ទឹងរង់ចាំមើលនោះ គឺសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ។ ជាមួយនេះ ក៏បានតាមដានដែរថា តើឈ្មោះ ឡាច សំរោង គេចខ្លួនដល់ណា ទើបបាត់សូន្យបែបនេះ ?
ចែករំលែកព័តមាននេះ