ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងសាធារណការលើកទឹកចិត្តឲ្យពលរដ្ឋប្តឹងពេលមានបញ្ហារឿងប្រើសេវាក្រសួង

7 ម៉ោង មុន
  • ភ្នំពេញ

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​សាធារណៈ​របស់​រដ្ឋ នៅ​ក្នុង​ក្រសួង​ដោយ​ខ្លួនឯង និង​ដោយ​ផ្ទាល់ កុំ​ពឹង​អ្នក​រត់ការ ។ លោក​បាន​បន្ត​ថា…

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​សាធារណៈ​របស់​រដ្ឋ នៅ​ក្នុង​ក្រសួង​ដោយ​ខ្លួនឯង និង​ដោយ​ផ្ទាល់ កុំ​ពឹង​អ្នក​រត់ការ ។

លោក​បាន​បន្ត​ថា នៅ​ពេល​រត់​នោះ ពលរដ្ឋ​ប្រទះ​ចំណុច​ចន្លោះ​ប្រហោង ហើយ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ គឺ​រួម​គ្នា​កែ​លម្អ​.! សេវា​រដ្ឋ ដើម្បី​ពលរដ្ឋ ។

លោក​បាន​លើកទឹកចិត្ត​បែប​នេះ នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក ហើយ​បន្ទាប់​ពី​លោក​បាន​ផ្សព្វផ្សាយ​មាន​ពលរដ្ឋ​ចូល​មក​បញ្ចេញយោបល់​ថា នៅ​ពេល​ពលរដ្ឋ​ស្នើ​សុំ ឬ​ប្រើប្រាស់​សេវា​ដោយ​ខ្លួនឯង គឺ​ពិបាក​រត់ បើ​មិន​ពឹង​ឲ្យ​គេ​រត់ការ​អោយ ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​បែប​នេះ លោក ផ​ន រឹម បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្តឹង​មក​ក្រសួង​ឬ​ទៅ​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន ។

សព្វ​ថ្ងៃនេះ សេវា​សាធារណៈ​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​ផ្តល់​ជូន​ប្រជាពលរដ្ឋ គឺ​មាន​សេវា​ធ្វើ​បណ្ណ​បើកបរ ស្លាក​លេខ​យានយន្ត ត្រួតពិនិត្យ​យានយន្ត ។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ