ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អាយុ​១​ឆ្នាំ គួរតែ​ព្យាបាល​ជំងឺ​ទល់លាមក​តាម​ណា​ទៅ?

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ព្យាបាល​កូន​១​ឆ្នាំ​ដែល​មាន​ជំងឺ​ទល់លាមក​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​តិច ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល ព្រោះ​ក្រពះ​កូន​នៅ​តូច​នៅឡើយ​។ បើ​កូន​ញ៉ាំ​ច្រើន​ក្នុង​មួយ​ពេល នោះ​នឹង​អាច​ធ្វើ​ឲ្យ​ក្រពះ​កូន​ផ្ទុក​មិន​អស់ ហើយ​មិន​ងាយ​រំលាយ ដោយ​ធ្វើ​ឲ្យ​កូន​ងាយ​ទល់លាមក​ជា​ខ្លាំង​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ព្យាបាល​កូន​១​ឆ្នាំ​ដែល​មាន​ជំងឺ​ទល់លាមក​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​តិច ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល ព្រោះ​ក្រពះ​កូន​នៅ​តូច​នៅឡើយ​។ បើ​កូន​ញ៉ាំ​ច្រើន​ក្នុង​មួយ​ពេល នោះ​នឹង​អាច​ធ្វើ​ឲ្យ​ក្រពះ​កូន​ផ្ទុក​មិន​អស់ ហើយ​មិន​ងាយ​រំលាយ ដោយ​ធ្វើ​ឲ្យ​កូន​ងាយ​ទល់លាមក​ជា​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ចែក​ជា​ច្រើន​ពេល​ឲ្យ​កូន​ញ៉ាំ ទើប​កូន​មិន​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក​។

អ្នក​គួរតែ​ឲ្យ​កូន​បរិភោគ​សម្ល​ខ្លះ ដោយ​មិន​គួរ​ញ៉ាំ​គ្រៀម​ៗ​នោះ​ទេ ព្រោះ​សម្ល អាច​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​កូន​ងាយ​រំលាយ​អាហារ​បាន​ល្អ​។ ដូចនេះ កូន​នឹង​មិន​ងាយ​ទល់លាមក​នោះ​ឡើយ​។
អ្នក​គួរតែ​បង្រៀន​កូន​ឲ្យ​ហាត់ប្រាណ ព្រោះ​ការ​ធ្វើ​ចលនា​បែប​នេះ អាច​ជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​កូន​ដំណើរការ​ល្អ​។ ដូចនេះ កូន​នឹង​មិន​ទល់លាមក​ទៀត​នោះ​ទេ ពេល​ដែល​គេ​ហាត់ប្រាណ​រួច​។

អ្នក​គួរតែ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​ឲ្យ​កូន​បត់ជើងធំ មាន​ន័យ​ថា ឲ្យ​តែ​ដល់​ពេល​ដែល​កូន​ត្រូវ​បត់ជើងធំ អ្នក​គួរតែ​ឲ្យ​គេ​អង្គុយ​លើ​បង្គន់ មិន​ថា​កូន​មាន​បត់ជើងធំ​ឬ​អត់​ទេ​។ ការ​ធ្វើ​បែប​នេះ ដើម្បី​រក្សា​ទម្លាប់​ល្អ​ឲ្យ​កូន​បត់ជើងធំ​បាន​ទៀងពេល នោះ​កូន​នឹង​មិន​ទល់លាមក​នោះ​ទេ​។ ពេលវេលា​ដែល​ល្អ គឺ​ក្រោយ​ពេល​អាហារ​ពេល​ព្រឹក​ចំនួន​មួយ​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ