ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាការៈ​ឈឺជង្គង់​ស្រួចស្រាវ! កុំ​មើល​រំលង​ឱ្យសោះ ព្រោះ​វា​អាច​ឈាន​ដល់​ការ​វះកាត់​ប្តូរ​សន្លាក់​សិប្បនិម្មិត!​

2 ថ្ងៃ មុន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ឈឺ​ជង្គង់​ភ្លាមៗ ឬ​ឈឺ​តិចតួច​ហើយ​គិតថា​មិន​អី​ទេ? សូម​ប្រយ័ត្ន! យោងតាម​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ឈឺជង្គង់​ស្រួចស្រាវ​នេះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ។ មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​ឈឺជង្គង់​ស្រួចស្រាវ​មាន​អ្វីខ្លះ? មូលហេតុ​ភាគច្រើន​គឺ​ទាក់ទង​នឹង​ការ​រងរបួស​ដោយ​ផ្ទាល់ ឬ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ដូចជា៖ កុំ​បណ្តោយ​ឲ្យ​ការឈឺចាប់​តូចតាច​ក្លាយជា​រឿង​ធំ! ទោះបីជា​អ្នក​ឈឺជង្គង់​ត្រឹមតែ​តិចតួច​ក៏ដោយ…

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ឈឺ​ជង្គង់​ភ្លាមៗ ឬ​ឈឺ​តិចតួច​ហើយ​គិតថា​មិន​អី​ទេ? សូម​ប្រយ័ត្ន! យោងតាម​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ឈឺជង្គង់​ស្រួចស្រាវ​នេះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ។

មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​ឈឺជង្គង់​ស្រួចស្រាវ​មាន​អ្វីខ្លះ?

មូលហេតុ​ភាគច្រើន​គឺ​ទាក់ទង​នឹង​ការ​រងរបួស​ដោយ​ផ្ទាល់ ឬ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ដូចជា៖

  • ការ​ប៉ះទង្គិច​ខ្លាំង៖ ការ​ដួល ឬ​បុក​ចំ​ជង្គង់​ដោយផ្ទាល់។
  • គ្រេច ឬ​រមួល​ជង្គង់៖ បណ្ដាល​មកពី​សកម្មភាព​កីឡា ឬ​ការធ្វើ​ចលនា​ដែល​មិន​ប្រុងប្រយ័ត្ន។
  • ការប្រើប្រាស់​កម្លាំង​ហួសហេតុ៖ ធ្វើសកម្មភាព​ខ្លាំងពេក (ដូចជា​រត់​ហួស​កម្រិត, ជិះកង់​ដួល ឬ​កត្តា​ផ្សេងៗ​ទៀត​ដែល​ដាក់​សម្ពាធ​លើ​សន្លាក់)។

កុំ​បណ្តោយ​ឲ្យ​ការឈឺចាប់​តូចតាច​ក្លាយជា​រឿង​ធំ!

ទោះបីជា​អ្នក​ឈឺជង្គង់​ត្រឹមតែ​តិចតួច​ក៏ដោយ ចូរ​កុំ​គិតថា​វា​គ្មាន​បញ្ហា​អ្វី​សោះ! ការ​មើល​រំលង​ការឈឺចាប់​នេះ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ រហូតដល់៖

  • ពិការ​ជង្គង់ និង​មិនអាច​ដើរ​បាន។
  • ឈានដល់​រលាក​សន្លាក់​ជង្គង់​រ៉ាំរ៉ៃ
  • ចាំបាច់​ត្រូវ​វះកាត់​ប្ដូរ​សន្លាក់​ជង្គង់​សិប្បនិម្មិត

ដំណោះស្រាយ៖ ព្យាបាល​ដោយ​ចលនា

ប្រសិនបើ​អ្នក​មាន​អាការៈ​ឈឺជង្គង់​តិចតួច គ្រេច ឬ​ថ្លោះ​ដោយសារ​លេង​កីឡា សូម​កុំ​បង្អង់យូរ! លោកអ្នក​គួរតែ​ប្រញាប់​ទៅ​ទទួល​ការព្យាបាល​ដោយ​ចលនា ព្រមទាំង​ការ​ស្អំ​សរសៃ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ