ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរន្ទះបា.ញ់ រងរបួសធ្ង.ន់

2 អាទិត្យ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​បុរស​ម្នាក់​កំពុង​បើកបរ​ម៉ូតូ​តាមផ្លូវ ខណៈ​មេឃ​ភ្លៀងរលឹម និង​លាយឡំ​ផ្គររ​ន្ទះ ស្រាប់តែ​ត្រូវរន្ទះបាញ់ ​បណ្តាលឱ្យ​រងរ​បួ​សធ្ងន់ ។ ហេតុ​ការ​ណ៏ខាងលើ​​នេះ​បាន​កើត​មាន​ឡើង​កាលពី​​ថ្ងៃ​ទី​១៥ តុលា…

​ខេត្តព្រះសីហនុ ៖ ​បុរស​ម្នាក់​កំពុង​បើកបរ​ម៉ូតូ​តាមផ្លូវ ខណៈ​មេឃ​ភ្លៀងរលឹម និង​លាយឡំ​ផ្គររ​ន្ទះ ស្រាប់តែ​ត្រូវរន្ទះបាញ់ ​បណ្តាលឱ្យ​រងរ​បួ​សធ្ងន់ ។

ហេតុ​ការ​ណ៏ខាងលើ​​នេះ​បាន​កើត​មាន​ឡើង​កាលពី​​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៥ វេលា​ម៉ោង៣និង​៤០​នាទី​រសៀល នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១៤៦B ចន្លោះ​គីឡូម៉ែត្រ​លេខ ០២-០៣ ស្ថិត​ក្នុងភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​ជនរងគ្រោះ​​ឈ្មោះ អាត អង្គ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ជាអ្នកបើកបរម៉ូតូ១​គ្រឿង ម៉ាក​HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LU-4229 ។​

តាម​សមត្ត​កិច្ច​បាន​ឱហត​​ដឹង​ថា ​មុនពេលកើតហេតុ ​ខណៈមេឃភ្លៀងរលឹម និងលាយឡំផ្គររន្ទះ បុរសរងគ្រោះខាងលើបានជិះ​ម៉ូតូ​១​គ្រឿង​ ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ស្រុក​ស្ទឹង​ហាវ ឆ្ពោះទៅ វាល​រេញ ស្រុក​ព្រៃ​នប់ (​ទិស​ដៅ​ពី​លិចទៅ​កើត​) លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ត្រូវ​​រន្ទះបាញ់​ចំ​ បណ្ដាល​អោយជនរងគ្រោះដែលជា​អ្នកបើកបរ​ម៉ូតូ រង​របួស​សន្លប់​ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​នៅ​គ្លី​និ​ច​ឯកជន​មួយកន្លែង ក្នុង​ឃុំ​សំរុង រីឯ​​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ