ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​​សំខាន់របស់​​ប្រធានាធិបតី​​​អាហ្វហ្គានីស្ថាន​​​ត្រូវ​បា.ញ់​ស្លា.ប់​

12 ឆ្នាំ មុន

​ទីប្រឹក្សា​​​សំខាន់មួយរូបរបស់​ប្រធានាធិបតី​​​​​អាហ្វហ្គានីស្ថាន​​​​​ លោកហាមីដ កាហ្សៃ ត្រូវ​​បាន​បា.ញ់​​ស្លា.ប់ កាលពី​​យប់ថ្ងៃទី​​​​១៧ កក្កដា ​កន្លង​​មក នៅភូមិគ្រឹះ​​របស់​លោក​ក្នុងទីក្រុង​​​កាប៊ុល។ តាមសេចក្តីរាយការណ៍​ថា ក្នុងអំពើ​​​​បា.ញ់​​​​ប្រហារ​នោះ ខ្មាន់កាំភ្លើង​​​​​៣នាក់​បាន​​​លប​​ចូល​ភូមិគ្រឹះ​របស់ជន​រងគ្រោះ​ ហើយបា.ញ់​​ប្រហារ​តែ​ម្តង​។​​ មន្ត្រីសន្តិសុខ​​​ មួយរូបនិយាយ​​​ឱ្យ​ដឹង​ថា ​ទីប្រឹក្សា​​រូបនេះ ឈ្មោះ Jan Mohamad Khan ក៏​ជា​អតីត​អភិបាល​​ខេត្ត​​មួយរបស់​​អាហ្វហ្គានី​ស្ថាន​​ផងដែរ​។​

​ទីប្រឹក្សា​​​សំខាន់មួយរូបរបស់​ប្រធានាធិបតី​​​​​អាហ្វហ្គានីស្ថាន​​​​​ លោកហាមីដ កាហ្សៃ ត្រូវ​​បាន​បាញ់​​ស្លាប់ កាលពី​​យប់ថ្ងៃទី​​​​១៧ កក្កដា ​កន្លង​​មក នៅភូមិគ្រឹះ​​របស់​លោក​ក្នុងទីក្រុង​​​កាប៊ុល។ តាមសេចក្តីរាយការណ៍​ថា ក្នុងអំពើ​​​​បាញ់​​​​ប្រហារ​នោះ ខ្មាន់កាំភ្លើង​​​​​៣នាក់​បាន​​​លប​​ចូល​ភូមិគ្រឹះ​របស់ជន​រងគ្រោះ​ ហើយបាញ់​​ប្រហារ​តែ​ម្តង​។​​ មន្ត្រីសន្តិសុខ​​​មួយរូបនិយាយ​​​ឱ្យ​ដឹង​ថា ​ទីប្រឹក្សា​​រូបនេះ ឈ្មោះ Jan Mohamad Khan ក៏​ជា​អតីត​អភិបាល​​ខេត្ត​​មួយរបស់​​អាហ្វហ្គានី​ស្ថាន​​ផងដែរ​។​

មន្ត្រីដដែល​បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​ចិនស៊ីនហួ​​ថា ​​ខ្មាន់កាំភ្លើង​​ដែលមិនស្គាល់​អត្ត​សញ្ញាណ​​ត្រូវ​​គេជឿ​ថា ជា​​ពួក​សកម្ម​ប្រយុទ្ធ​​​​តាលីបង់បានសម្រុកចូល​​ភូមិគ្រឹះ​​របស់​​​លោក Mohamad នៅវេលាម៉ោង​​​​៨យប់​​ម៉ោង​ក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន ហើយ​បាញ់​រះ​​​ពេញ​ភូមិ​គ្រឹះ​នេះ បណ្តាល​ឱ្យ​​ស្លាប់​​​​លោក Mohamad និង​​​ភ្ញៀវ​របស់​​លោក​​​​ម្នាក់ឈ្មោះ Hashim Watawal។​

អ្នក​នាំ​ពាក្យ​ពួកតាលីបង់​ឈ្មោះ Zabiullah Mujahid និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​​​មួយ​ចេញផ្សាយ​តាមអ៊ីមែល​​​របស់​តាលីបង់​ថា ពួក​តា​លីបង់​បាន​ស​ម្លាប់​លោក Mohamad ដោយ​​លោក Mohamad ជួយកង​កម្លាំង​​​​​ចម្រុះ​​ក្នុង​ការ​បើក​ការ​វាយឆ្មក់​​​ពេលយប់​ប្រឆាំង​ពលរដ្ឋ​​​អាហ្វ​ហ្គានី​ស្ថាន។​

ការស្លាប់​របស់លោក Mohamad ជាទី​ប្រឹក្សា​​សំខាន់​របស់​​លោកកាហ្សៃ​ កើតឡើង​​​រយៈ​ពេល​មិនដល់​មួយសប្តាហ៍​​​ផង ក្រោយ​ពី​ការ​ស្លាប់​​​​ប្អូន​ប្រុសរបស់លោក​។​
ក្រោយពី លោក Mohamad ត្រូវ​បាន​​បាញ់ស្លាប់​កង​កម្លាំង​​​សន្តិសុខ​មួយកង​ធំក្នុង​នោះ​​មាន​​កង​កម្លាំង​អាហ្វហ្គានីស្ថាន និង​​កង​កម្លាំង​​អង្គ​ការ​​អូតង់ ​បាន​លើក​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​​គ្រប់​គ្រង​ស្ថានការណ៍​ ហើយនៅពេលនោះ​ក៏មាន​ការ​ប៉ះ​ទង្គិច​​គ្នាជាមួយខ្មាន់កាំភ្លើង​​​បណ្តាល​​ឱ្យ​​ស្លាប់​ខ្មាន់​កាំភ្លើង​​​ម្នាក់ ៕​