ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៖ ការ​ប្រើ​សំឡេង​រំខាន​ដោយ​យោធា​ថៃ​បង្ហាញ​អំពី​ភាព​ក្មេងខ្ចី​របស់​យោធា​ថៃ​ក្នុង​ការ​គោរព​ច្បាប់ និង​ដំណើរការ​សន្តិភាព

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ប្រើ​សំឡេង​រំខាន​ដោយ​យោធា​ថៃ ជា​ការ​បង្ហាញ​អំពី​ភាព​ក្មេងខ្ចី​របស់​យោធា​ថៃ​ក្នុង​ការ​គោរព​ច្បាប់ និង​ដំណើរការ​សន្តិភាព ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា ។ លោក ឆាំង យុ…

រាជធានី​ភ្នំពេញ​៖ ការ​ប្រើ​សំឡេង​រំខាន​ដោយ​យោធា​ថៃ ជា​ការ​បង្ហាញ​អំពី​ភាព​ក្មេងខ្ចី​របស់​យោធា​ថៃ​ក្នុង​ការ​គោរព​ច្បាប់ និង​ដំណើរការ​សន្តិភាព ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា ។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​លើក​ឡើង​បណ្តាញ​សង្គម​ថា វប្បធម៌​​ត្លុក​​កំប្លែង និង​គោលនយោបាយ​មុខ​ពីរ​របស់​ថៃ ការ​ប្រើ​សំឡេង​រំខាន​ដោយ​យោធា​ថៃ គឺជា​ការ​បំភិតបំភ័យ​ផ្លូវចិត្ត និង​យាយី​លើ​ជន​ស៊ី​វិល​កម្ពុជា កំពុង​រស់នៅ​តាម​ព្រំដែន ដែល​នេះ គឺ​មិនមែន​ជា​សញ្ញា​យុទ្ធសាស្ត្រ​យោធា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​អំពី​ភាព​ក្មេងខ្ចី​របស់​យោធា​ថៃ​ក្នុង​ការ​គោរព​ច្បាប់ និង​ដំណើរការ​សន្តិភាព​។

លោក​ថា លក្ខណៈ​សម្គាល់​យោធា​ដែល​មាន​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ គឺ​ការ​ប្រកាន់ខ្ជាប់​នូវ
វិន័យ តម្លៃ​ជា​យោធា និង​ការ​គោរព​នីតិរដ្ឋ ។ រចនាសម្ព័ន្ធ​យោធា​ណា ដែល​យាយី​លើ​ជន​ស៊ី​វិល​ស្លូតត្រង់ គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​ស្ដង់ដា​យោធា​លំដាប់​ពិភពលោក​នោះ​ទេ ។ ពោល គឺ​យោធា​ទាំងនោះ កំពុង​ទទួលយក​អត្ត​ចរិត និង​ស្តង់ដា​ក្រុម​មិន​ស្របច្បាប់ ដែល​ស្ថិត​នៅ​ក្រៅ​ព្រំដែន​នៃ​ស្ថាប័ន​វិជ្ជាជីវៈ ដូច​ជា​អ្នកលេង ជនពាល ចោរប្លន់ ឬ​ជនល្មើស​ច្បាប់​ជាដើម ។

លោកនាយក​បាន​គូសបញ្ជាក់​ថា​«​យើង​គួរតែ​ថ្កោលទោស​ចំពោះ​អត្ត​ចរិត​ក្មេងខ្ចី​មិន​សមរម្យ​របស់​អ្នក​ជិតខាង​យើង ហើយ​យើង​គួរតែ​ឆ្លើយ​តប​ដោយ​ការ​តាំងចិត្ត​ដ៏​ឱ​ឡោ​រិ​ក និង​សេចក្តី​ថ្លៃថ្នូរ​ថា ប្រជាជាតិ​កម្ពុជា មិន​ប្រព្រឹត្ត​ទ​ង្វើ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​បែប​នេះ​ទេ ហើយ​យើង​ក៏​មិន​រា​ថយ​ដោយសារ​ទ​ង្វើ​ក្មេងខ្ចី​របស់​យោធា​ថៃ​បែប​នេះ​ដែរ​»​។

យោធា​ថៃ​បន្ត​យុទ្ធនាការ «​បំភិតបំភ័យ​ផ្លូវចិត្ត​»​របស់​ខ្លួន​នៅ​យប់​ទី​២ ដោយ​បាន​បន្លឺ​សំឡេង​រំខាន​តាម​ព្រំដែន នៅ​ចំណុច​ភូមិសាស្ត្រ ប្រទេស​កម្ពុជា ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

រូបភាព​រថយន្ត​ថៃ (​ឬ​រថយន្ត​ដឹក​ទំនិញ​ថៃ​) ដែល​មាន​លក្ខណៈ ពិសេស​បង្ហាញ​អំពី​វប្បធម៌​របស់​រថយន្ត​ដឹក​ទំនិញ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​មាន​បំពាក់​ឧបករណ៍​បំពង​សំឡេង ដែល​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​បង្ក​ការ​រំខាន​ដល់​អ្នក​ភូមិ​ព្រៃ​ចាន់ និង​អ្នក​ភូមិ​ជោគជ័យ ក្នុង​ទម្រង់​ជា​សង្គ្រាមចិត្តសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ