ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀនតាមព្រំដែនកម្ពុជា-ថៃ ត្រូវបិទទ្វារភ្លាមៗ ក្រោយថៃបើកការបា.ញ់ប្រហារព្រឹកនេះ

1 នាទី មុន

ខេត្តឧត្តរមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សាលារៀន…

ខេត្តឧត្តរមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សាលារៀន នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តឧត្តរមានជ័យ បាន​ផ្អាក​ដំណើរការ​ភ្លាម​ៗ​ជា​បណ្ដោះអាសន្ន ដោយសារ​យោធា​ថៃ​បាន​បើក​ការ​បា​.​ញ់​ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ថា ៖ ក្រសួងការពារជាតិ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ​នេះ​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង​ប្រមាណ​០៥:០៤​នាទី យោធា​ថៃ បាន​បើក​ការ​បា​.​ញ់​ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​ក្នុង​តំបន់​អានសេះ ខេត្តព្រះវិហារ បន្ទាប់​មក​បា​.​ញ់​នៅ​ប្រាសាទតាមាន់ធំ ដោយ​ប្រើប្រាស់រ​ថ្ត​ក្រោះ​បាញ់​ចូល​ជា​ច្រើន និង​នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មក​រា និង​នៅ​ចំការ​ចេក និង​ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​ឧបទវហេតុ​កាលពី​ម្សិលមិញ​នៅ​ព្រ​លាន​ថ្ម ក្នុង​ចេតនា​ញុះញង់ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​។

ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ នៅ​ក្នុង​ឧប្បត្តិហេតុ​លើក​ទី​ពីរ​នោះ កងកម្លាំង​កម្ពុជា​ក៏​មិន​បាន​ធ្វើការ​បាញ់​តបត​ឡើយ និង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ជូនដំណឹង​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​អ្នក​សង្កេត ការណ៍​អាស៊ាន (AOT) អំពី​ឧប្បត្តិ​ហេតុនេះ​រួច​ហើយ ព្រមទាំង​គ្រោង​នឹង​ស្នើ​ឱ្យ AOT ចុះ​ទៅ​ទីតាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការ​ពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ