ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការមិនទាន់រកថ្ងៃប្រកាសទោសក្រុមអតីត​ឧកញ៉ា លី សាម៉េត

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​ប្រមាណ​២​ខែ​មក​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​រក​ថ្ងៃប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​សម្ល​កំពឹស​របស់​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្សពួក​ជិត​១០​នាក់…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​ប្រមាណ​២​ខែ​មក​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​រក​ថ្ងៃប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​សម្ល​កំពឹស​របស់​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្សពួក​ជិត​១០​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​​ព្រហ្មទណ្ឌ​ឆបោក និង​ប៉ុនប៉ង​សូកប៉ាន់ ផ្តើម​ចេញពី​អំពើ​ពុក​រលួយ​នោះ​នៅឡើយ​ទេ ។ ចំណែក​មហាជន​បាន​និង​កំពុង​ទន្ទឹងរង់ចាំ​មើល​ទោស​របស់​ពួក​គេ តើ​ត្រូវ​បាន​ច្បាប់​កំណត់​បែប​ណា​នោះ ។

សំណុំរឿង​គ្រូ​មា លី សា​ម៉េ​ត និង​បក្ខពួក ត្រូវ​បាន​តុលាការ​លើកយក​មក​បើក​សវនាការ​សាកសួរ​ដេញដោល​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ក្នុង​នោះ​គឺ​មាន​៤​សំណុំ​រឿង ៖

១-​សូកប៉ាន់​លុយកាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​ងារ​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ។
២-​ទទួល​សំណូក​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​យក​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។
៣-​ឆបោក យក​ប្រាក់​រត់ការ​ចូល​មន្ត្រី​គយ ។
៤-​ពុក​រលួយ​ឃុបឃិត​ដោះ​ដូរ​(​លក់​)​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ។

សំណុំរឿង​ទាំង​៤​ខាងលើ​នេះ មាន​ជន​ត្រូវ​ចោទ​ចំនួន​៨​នាក់ កំពុង​ជាប់​ឃុំ និង​ម្នាក់​កំពុង​គេចខ្លួន ៖
១-​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ គ្រូ​មា
២-​ឈ្មោះ ដួង តារា អតីត​ទីប្រឹក្សា
៣-​អតីត​ឧកញ៉ា អ៊ុត ធី ពាណិជ្ជករ
៤-​ឈ្មោះ មួ​ង ឃី​ម អតីត​ផ្កាយ​២ ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ
៥-​ឈ្មោះ ឡាយ វិសិដ្ឋ អតីត​អភិបាលរង​ខេត្តពោធិ៍សាត់
៦-​ឈ្មោះ កន សុខកាយ អតីត​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល
៧-​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ
៨-​ឈ្មោះ ហើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ ស្រី​មុំ ។

សូម​ជម្រាប​ថា សំណុំរឿង​ឆបោក ផ្តើម​ចេញពី​អំពើ​ពុក​រលួយ​ដូច​សម្ល​កំពឹស​របស់​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្ខពួក ត្រូវ​បាន​សមត្ត​កិច្ច​បើក​ការ​ស៊ើបអង្កេត​នៅ​ដើមខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មានការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ខ្លះ​មាន​អតីត​ជា​ឧកញ៉ា ខ្លះ​ឯកឧត្តម និង​ខ្លះ​ជា​អាជីវករ​រកស៊ី​ធម្មតា ប្រមាណ​ជិត ១០​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ទាក់ទិន​នឹង​ព័ត៌មាន​ស្តី​ពី​ការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ក្រុម​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា កោះសន្តិភាព​ធ្លាប់​បាន​ផ្សព្វផ្សាយ​លម្អិត​តាំងពី​ដំបូង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​អ្វី​ដែល​មហាជន​ទន្ទឹងរង់ចាំ​មើល​នោះ គឺ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ផ្តន្ទាទោស​ក្រុម​អតីត​ឯកឧត្តម ឧកញ៉ា​ទាំង​អស់នោះ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ប៉ុន្មាន​ឆ្នាំ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ