ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

12 ម៉ោង មុន

ខេត្តកោះកុង៖ ខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ដែលបង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំង​កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស។ យោងតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥…

ខេត្តកោះកុង៖ ខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ដែលបង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំង​កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស។

យោងតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ។ ​

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

យោងតាមរបាយការណ៍របស់ លោកជំទាវ ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យ។ ជាក់ស្ដែង ក្នុងខេត្តកោះកុង មានប្រជាពលរដ្ឋសរុបចំនួន ១៥៦.១០៧នាក់ ស្មើនឹង ៣៦.៦០៨គ្រួសារ ក្នុងនោះគ្រួសារមានទឹកស្អាតប្រើប្រាស់ចំនួន ៩៦,៨៥% និងគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១០០% ។

ជាមួយគ្នានោះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណាប់អារម្មណ៍ក្នុងនាមតំណាងអង្គការដៃគូ ដោយបានសម្ដែងការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តកោះកុង ក៏ដូចជាការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ