ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្តបាត់ដំបងលែងកូនត្រី និងកូនបង្កង រាប់ម៉ឺនក្បាល​ ក្នុងអាងកំពីងពួយ ​ដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ

12 ម៉ោង មុន

ខេត្តបាត់ដំបង៖ ​អាជ្ញាធរខេត្តបាត់ដំបង លែងកូនត្រី និងកូនបង្កង រាប់ម៉ឺនក្បាល​ ចូលទៅក្នុងអាងកំពីងពួយ ​ដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ ក៏ដូចជាអបអរសាទរទិវាមច្ឆជាតិ១កក្កដា។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣…

ខេត្តបាត់ដំបង៖ ​អាជ្ញាធរខេត្តបាត់ដំបង លែងកូនត្រី និងកូនបង្កង រាប់ម៉ឺនក្បាល​ ចូលទៅក្នុងអាងកំពីងពួយ ​ដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ ក៏ដូចជាអបអរសាទរទិវាមច្ឆជាតិ១កក្កដា។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាលទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ដោយមានការអញ្ជើញចូលរពីឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការ​លែងកូនត្រីក្នុងទិវាមច្ឆជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។

ឯកឧត្តម ថ្លែងបន្ថែមថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះមានការកើនឡើង ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិ។

ក្នុងគ្រានោះដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់​ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំលែងមច្ឆជាតិឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។

បើតាមរបាយការណ៍របស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាលត្រូវបានលែងចូលក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖ កូនបង្កង៥ម៉ឺនក្បាល, ត្រីប្រា៣ពាន់ក្បាល,ត្រីឆ្ពិន២ម៉ឺនក្បាល, ត្រីព្រលូង ១ម៉ឺនក្បាល,ត្រីក្រាញ់ ៤ពាន់ក្បាល ,ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ