ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ថ្នាក់​ទី​១០​ ​ជិត​២០០នាក់​ ចូលរួមប្រឡង ដណ្ដើម​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​៥ ដែល​មាន​ចំនួន​ជិត ២០០​នាក់ ត្រូវ​បាន​ជ្រើសរើស​សិស្ស​ពូកែ​ទទួល​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​ដោយ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ហ៊ុន សែន​ព្រៃ​ទទឹង ស្ថិត​ក្នុងស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃ​ទី​១២​តុលា ឆ្នាំ​២០២៥​។​ក្រោម​អធិបតី​ឯកឧត្តម…

ខេត្តកំពង់ចាម​ ៖ សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​៥ ដែល​មាន​ចំនួន​ជិត ២០០​នាក់ ត្រូវ​បាន​ជ្រើសរើស​សិស្ស​ពូកែ​ទទួល​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​ដោយ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ហ៊ុន សែន​ព្រៃ​ទទឹង ស្ថិត​ក្នុងស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃ​ទី​១២​តុលា ឆ្នាំ​២០២៥​។​ក្រោម​អធិបតី​ឯកឧត្តម បណ្ឌិត​សភាចា​រ្យ​ហង់​ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​ជាមួយ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មាន​ប្រសាសន៍​ហើយ​ដឹង​ថា​: ចំពោះ​ការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ទី​១០​នេះ​ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១២​តុលា ដោយ​ដំណើរការ​ចាប់ពី​ម៉ោង​៧,៣០​នាទី​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក​និង​ពេល​រសៀល​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច​។​ចំពោះ​វិញ្ញាសា​ប្រឡង​មាន​បួន​ក្នុង​នោះ​មាន ​គណិត​វិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា​និង​ភាសា​ខ្មែរ​។

លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​បេក្ខជន​បេ​ក្ខ​នារី​ដែល​មក​ប្រឡង​នៅ​ឆ្នាំ​នេះ​សរុប​មាន​ចំនួន​១៨៩​នាក់ ដោយ​បែងចែក​ជា ១០​បន្ទប់ ហើយ​ក្នុង​មួយ​បន្ទប់​មាន​គ្នា ១៩​នាក់ ក្នុង​នោះ​គណៈកម្មការ​កំណែ​មាន​ចំនួន​៤០​រូប ដោយ​មាន​គ្រូ​ខ្លះ​អញ្ជើញ​មក​ពី​ក្រុង​កំពង់ចាម​ដែល​មានបទពិសោធន៍​។ ហើយ​វិញ្ញាសារ​ប្រឡង​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ ជា​អ្នក​រៀបចំ​ឡើង ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​កាន់​វិទ្យាល័យ​ហ៊ុន សែន​ព្រៃ​ទទឹង នា​ថ្ងៃ​ប្រលង​ទី​១២​តុលា ហឹប​ដែក ត្រូវ​បាន​ចាក់សោ​ត្រឹមត្រូវ​ទៀត​ផង​។​ក្រោយ​ប្រឡង​មួយ​ថ្ងៃ​គឺ​ទី ១៣​តុលា​និង​ត្រូវ​បាន​ដំណើរការ​កែ​លើ​មុខ​វិជ្ជា​ទាំង​បួន​មុខ​រីឯ​លទ្ធផល​អាស្រ័យ​លើ​ឧបនាយករដ្ឋមន្ត្រី​ទាំង​ពីរ​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ខាង​មុខ​សមគួរ​ណាមួយ​។ កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​សិស្ស​មក​ប្រឡង​នៅ​ទី​នេះ មាន​ជាង ២០០​នាក់ តែ​នៅ​ឆ្នាំ​២០២៥ សិស្ស​មក​ប្រឡង​រាង​ថយ​បន្តិច​។​ចំពោះ​ពានរង្វាន់​ជ្រើសរើស​ពី​លេខ​១​ដល់​លេខ​២៥ ដដែល​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​ធ្លាប់​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា​ប្រទេស​ជាតិ​យើង​សព្វថ្ងៃ​ត្រូវការ​ក្មួយ​ៗ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​នា ពេល​អនាគត​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ធំធាត់​។

ឯកឧត្តម​កើត​រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​លើក​ឡើង​ឲ្យ​ដឹង​ដែរ​ថា ការ​ខិតខំ​រៀនសូត្រ​របស់​ក្មួយ​ៗ​គឺជា​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ហើយ​ការ​ប្រឡង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ភាព​សុ​ក្រិត​និង​តម្លាភាព​ទៀត​ផង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ