គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង សម្រេចបានប្រមាណ ៩៩,៩៥%
ខេត្តបាត់ដំបង៖ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង សម្រេចបានប្រមាណ ៩៩,៩៥% ពោលគឺស្ទើរតែរួចជាស្ថាពរ។ ខណៈ…
ខេត្តបាត់ដំបង៖ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង សម្រេចបានប្រមាណ ៩៩,៩៥% ពោលគឺស្ទើរតែរួចជាស្ថាពរ។ ខណៈ…
ខេត្តបាត់ដំបង៖ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង សម្រេចបានប្រមាណ ៩៩,៩៥% ពោលគឺស្ទើរតែរួចជាស្ថាពរ។ ខណៈ គម្រោងនេះមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មនៅរដូវវស្សាប្រមាណជាង៣ម៉ឺនហិកតា។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក Bonhyun Koo នាយកធនាគារកូរ៉េ Eximbank ប្រចាំកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្រ្តស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូបានជួបប្រជុំពិភាក្សា និងវាយតម្លៃវឌ្ឍនភាព នៃការងារបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មនៅរដូវវស្សាប្រមាណ ៣៣.0០០ហិកតា និងរដូវប្រាំងប្រមាណ ៤.៥០០ ហិកតា ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។
បើតាមក្រសួង, គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់ប្រមាណ ៨៩ខែ ចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០១៨ គ្រោងបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២៥។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងមានដូចជា៖ ទី១)ទំនប់មេជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ មានខ្នងលើទទឹង ៨ម៉ែត្រ កម្ពស់៦០ម៉ែត្រពីបាតទំនប់ និងមានប្រវែងសរុប ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរធ្វើពីបេតុងប្រវែងសរុប ៤១៤ម៉ែត្រ ដែលអាចដោះទឹកបាន ៨៥០ម៉ែត្រគូប/វិនាទី ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះ មានអង្កត់ផ្ចិត ៤ម៉ែត្រ ប្រវែងសរុប ៤៦២ម៉ែត្រ និងទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន ៥ និង ស្ពានសម្រាប់ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹកប្រវែង ៥៥ម៉ែត្រ ទទឹង ៣ម៉ែត្រ។ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៩,៩៥%៕
ចែករំលែកព័តមាននេះ