ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាជវត្តភ្នំរាបសឹកហើយ…រឿងមានស្រីស្នេហ៍បណ្តូលពោត២នាក់​

6 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ​រឿងរ៉ាវ​ដ៏​ក្កៅ​គគុក​របស់​ព្រះ​តេ​ជ​គុណ​សុត ​ដា​វី ​ចៅអធិការ​វត្ត​ភ្នំ​រាប ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កន្លែង​តំបន់​ទេសចរណ៍​ភ្នំ​ទឹកធំ​ នៅ​ជិត​ព្រំដែន​វៀតណាម​ ស្ថិត​ក្នុងភូមិ​អ​ន្លង់​ថ្ងាន់ ​ឃុំ​ប្ញ​ស្សី​​ស្រុក​ខាងកើត ​ស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ ​រឿងរ៉ាវ​ដ៏​ក្កៅ​គគុក​របស់​ព្រះ​តេ​ជ​គុណ​សុត ​ដា​វី ​ចៅអធិការ​វត្ត​ភ្នំ​រាប ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កន្លែង​តំបន់​ទេសចរណ៍​ភ្នំ​ទឹកធំ​ នៅ​ជិត​ព្រំដែន​វៀតណាម​ ស្ថិត​ក្នុងភូមិ​អ​ន្លង់​ថ្ងាន់ ​ឃុំ​ប្ញ​ស្សី​​ស្រុក​ខាងកើត ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ ។ សូមរំលឹកថា៖ រឿង​សង្គ្រាជ​វត្ត មាន​ស្រី​កំណា.ន់ យល់ព្រម​សឹក​ហើយ

ដោយ​ជាប់​ពាក់​ព​ន្ធ័​រឿង​ស្នេហា​ជាមួយ​នារី​នោះ​រហូត​ដល់​មាន​ផ្ទៃពោះ​ ត្រូវ​បាន​ផ្ស​ព្វ​ផ្សាយ​តាម​បណ្ដាញសង្គម​យ៉ាង​ព្រោងព្រាត​ធ្វើ​ឱ្យ​ខាង​មន្ទី​រធម្មការ​ និង​សាសនា​ខេត្តកំពត​ ធ្វើ​លិខិត​និមន្ត​ចៅអធិការ​វត្ត​ភ្នំ​រាប​ទៅ​កាន់​វត្ត​ជុំ​គ្រៀល​ ដែល​ជា​វត្ត​មេគណៈ​ខេត្តកំពត ​កាលពី​រសៀល​ថ្ងៃ​ទី​5​​ ខែតុលា​ ឆ្នាំ​2025 ។

​ក្នុង​នោះ​ ក៏​មាន​មន្ត្រី​សង្ឃ​ខាង​វិន័យធ​ម៌​ចូលរួម ​និង​លោក​នាក់ ​យិ​ត​ថូ​ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ផង​ដែរ​ ។ ការ​សាកសួរ​ចៅអធិការ​វត្ត​នោះ​ជា​ច្រើន​ម៉ោង ​ត្រូវ​បាន​ចប់​កំណត់​​​នៅ​វេលា​ម៉ោង​5​ល្ងាច​ថ្ងៃខែ​ដដែល​ ។

​លោក​នាក់ ​យិ​ត​ថូ បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ថា ​ការ​ផ្សឹក​ ឬ​លាចាក​សិក្ខាបទ​ត្រូវ​បាន​ពន្យារ​ពេល​ខែ​១១ ​ឆ្នាំ​2025 ​។ ​ទោះបី​លោកតាសង្គ្រាជវត្ត​​មានរឿង​ចម្រូងចម្រាស់​យ៉ាងណា​ ក៏ដោយ​ព្រះ​តេ​ជគុណ​ត្រឡប់​មក​ដល់​វត្ត​វិញ​ ក៏​ចាប់ផ្ដើម​ឡាយ​តាម​ផេ​ក​របស់​ព្រះ​អង្គ​ហើយ​មាន​សង្ឃ​ដីកា​​ប​ញ្ឆិតប​ញ្ឆៀង​ទៅ​នារី ​ដែល​ប្ដឹង​លោក​ទៀត ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​7 ​ខែតុលា​ឆ្នាំ​2025​ នេះ​ ព្រះ​ស​ង្ឃ​អ​ង្គ​នោះ​ ត្រូវ​បាន​ធ្វើការ​ឡាយ​បន្ត​ទៀត​ ពី​វត្ត​ភ្នំ​រាប​ដោយ​ឃើញ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ មក​និមន្ត​ចៅអធិការ​វត្ត​ទៅ​វត្ត​ជុំ​គ្រៀល​។

សង្ឃ​ដីកា​​របស់​តេ​ជ្ជ​គុណ ហាក់ដូចជា​ស្ដីបន្ទោស​ទៅ​លើ​អាជ្ញាធរ​ស្រុក​ ។​ មុន​ពេល​និមន្ត​ឡើង​រថយន្ត​របស់​លោក​​អភិបាលរង​ស្រុក​ចៅអធិការ​វត្ត​ភ្នំ​រាប​ មាន​សង្ឃ​ដីកា​​ប្រាប់​អ្នកកាសែត​ថា ​ការ​ទះដៃ​ម្ខាង​វា​មិន​ឮ​ទេ ​ទាល់តែ​ទះដៃ​ទាំង​ពីរ​ទើប​ឮ ។ ​ព្រោះ​តេ​ជ​គុណ សុត​ ដា​វី ​មាន​សង្ឃ​ដីកា​​ថា​ស្រី​2​នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​អាត្មា​ ហើយ​ស្រី​ម្នាក់​នោះ​​បាន​បោក​លុយ​របស់​វត្ត​រាប់ម៉ឺន​ដុ​ល្លារ​ថែម​ទៀត​ផង​។

​នៅ​វេលា​ម៉ោង​10​ព្រឹក​ថ្ងៃ​ទី​5 ​តុលា​ ត្រូវ​បាន​ផ្សឹក​នៅ​វត្ត​ជុំ​គ្រៀល​ ហើយ​កង​នគរបាល​ខេត្ត​ស្រុក​ក៏​ដឹក​បញ្ជូន​អ​ន្ទឹ​ត​ពូកែវោ​ហា​ស័ព្ទ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ ដែល​ជាប់​ពាក់​ព​ន្ធ័​ក្បត់​ទំនុកចិត្ត​ និង​ស្រី​សេ្ន​ហ៍​បួស​ជា​សង្ឃ​ថែម​ទាំង​មាន​ស្រី​​ដល់ទៅពីរ​នាក់​ទៀត​ ។ ​

ព័ត៌មានបន្តនឹង​មានផ្សាយជូននៅលើកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ