ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មគ្គុ​ទេ្ទសក៍​ទេ​សចរណ៍​ផ្នែក​​ភាសា​កូរ៉េ​ត្រូវ​បាន​បណ្តុះ​បណ្តាល​ថ្មី​ទើប​​​អាច​បន្ត​អាជ្ញា​ប័ណ្ណ​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​ទេសចរណ៍​បាន​ថ្លែង​ថា ​ម​គ្គុ​ទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​​កូរ៉េ​ទាំងអស់​ដែល​កំពុង​ធ្វើ​សកម្ម​ ភាព​ជូន​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​នៅ​តាម​ប្រាសាទ​បុរាណ​ ឬ​តំបន់រ​មណី​យ​ដ្ឋា​ន​ប្រវត្ដិ​សាស្ដ្រ​នានា នឹង​​តម្រូវ​ឱ្យមក​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ពិសេស​មួយ​ដែល​មាន​ រយៈពេល​ពីរ​ស​ប្ដា​ហ៍ បើ​ពុំ​ដូច្នេះ​អាជ្ញា​

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​ទេសចរណ៍​បាន​ថ្លែង​ថា ​ម​គ្គុ​ទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​​កូរ៉េ​ទាំងអស់​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ជូន​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​នៅ​តាម​ប្រាសាទ​បុរាណ​ ឬ​តំបន់រ​មណី​យ​ដ្ឋា​ន​ប្រវត្ដិ​សាស្ដ្រ​នានា នឹង​​តម្រូវ​ឱ្យមក​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ពិសេស​មួយ​ដែល​មាន​រយៈពេល​ពីរ​ស​ប្ដា​ហ៍ បើ​ពុំ​ដូច្នេះ​អាជ្ញា​ប​ណ្ណ័​របស់​ពួក​គេ​នឹង​មិន​អាច​បន្ដ​ទៀត​បាន​ទេ​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​កិច្ច​ផ្ដួចផ្ដើម​បង្កីត​ឡើង​នូវ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ​នេះ លោក​ង៉ូ​វ សេង​កាក់ ប្រ​ធាន​មន្ទីរ​ទេសចរណ៍​ខេត្ដមាន​ប្រសាសន៍​​ថា នា​ពេល​អនាគតដ៏​ខ្លី​ខាង​មុខ​នេះ​ ក្រសួង​ទេ​សចរណ៍​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ​ពិសេស​មួយ​រយៈ​ពេល​ពី​រស​ប្ដា​ហ៍​ សម្រាប់​ឱ្យ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​កូរ៉េ​ដែល​កំពុង​តែប្រតិ​បត្ដិ​ការនៅ​តាម​ទីភ្នាក់ងារ​ទេសច​រណ៍​កូរ៉េ​ទាំង​អស់​ចូល​រៀនប​ន្ថែ​ម​។ ​លោក​បាន​បន្ដ​ថា ​វគ្គ​បណ្ដុះបណ្ដាល​ដ៏មាន​សារ​សំខាន់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​នូវ​សុវត្ថិភាព​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​ ទាំង​ជន​ជាតិ​កូរ៉េ​ទាំង​ជនជាតិ​ខ្មែរ ​ឱ្យ​យល់​ដឹង​​បន្ថែម​ទៀត​នូវ​ពាក្យ​បច្ចេកទេស​ថ្មី​ៗ ​ប្រវត្ដិ​សាស្ដ្រ វប្ប​ធ​ម៌ អរិយ​ធ​ម៌ ប្រ​ពៃ​ណី​ទំនៀម​ទម្លាប់​​របស់​ខ្មែរ ជៀស​​វាង​ការ​បកស្រាយ​ខុស​ការ​ពិត។ បើ​អ្នក​ណា​មិន​បាន​មក​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​នោះ​ យើង​នឹង​មិន​បន្ដ​ចេញ​អាជ្ញា​ប័​ណ្ណ​ឱ្យ​ដើរ​បក​ស្រាយ​ជូន​ភ្ញៀវ​ទៀត​ទេ ។

គួរ​រំ​លឹក​​ថា ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​មាន​ការ​​បញ្ចេញ​ជា​ទស្សនៈ​បែប​ស្ដីបន្ទោស​និង​រិះ​គន់​មួយ​ពី​អ្នកនយោបាយ និង​ក្រុម​អ្នក​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ទៅ​លើ​ក្រសួងទេសចរណ៍​ ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​ជន​ជាតិ​កូរ៉េ ដែល​នាំ​មក​នូវ​ការ​ព្រួយ​បារ​ម្ភ​អំពី​កំហុសឆ្គង​នៃ​ការ​បក​ស្រាយ​ខុស​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ និង​ជា​ពិសេស​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​សម្រាប់​ជន​ជាតិ​ខ្មែរ​ក្នុង​ការ​ស្រូប​យក​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​នេះ។ ប៉ុ​ន្ដែ​ការ​រិះគន់​របៀប​ស្ដី​បន្ទោស​​ទាំងអស់​​នេះ​​ត្រូវ​បាន​លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​បក​ស្រាយ​ទៅ​វិញ​ថា ​ការ​អនុ​ញ្ញាតចេញ​អាជ្ញា​ប័​ណ្ណ​បណ្ដោះអាសន្ន​ឱ្យទៅ​ជន​ជាតិ​កូរ៉េ​ដើរ​បក​ស្រាយ​​ជូន​ភ្ញៀវ​កូរ៉េ​នោះ គឺ​ជា​​យុ​ទ្ធ​សាស្ដ្រ​ដោះ​ស្រាយ​វិបត្ដិ​ចំពោះ​មុខ ខណៈ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​កូរ៉េ​សម្រុកចូល​មក​ស្រុក​ខ្មែរ​យ៉ាង​គំ​ហុ​ក ហើយ​កម្ពុជា​ពុំ​មាន​ធន​ធាន​មនុស្ស​គ្រប់គ្រាន់​សម្រាប់​ឆ្លើយ​តប​ភ្លាម​ៗ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​កិច្ច​ផ្ដួចផ្ដើម​បង្កីត​ឡើង​នូវ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​កាលពី​ព្រឹក​ថ្ងៃ​ទី១៥ កក្ក​ដា នោះ​ដែរ រដ្ឋ​លេខា​ធិការ​ក្រសួងទេសចរណ៍​លោកជុំ អៀ​ក បាន​មាន​ប្រសាសន៍​ថា ​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​បាន​នាំ​មក​នូវ​ចំណូល​យ៉ាងច្រើន​ដល់​ប្រទេស​កម្ពុជា​ទាំង​វិស័យ​ឯក​ជន​ទាំង​រដ្ឋ។ ​ក្នុង​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ២០១១ នេះ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​​ទេស​ចរ​កូរ៉េ​ចំនួន​១៥១.០៥៦​នាក់ ស្មើនឹង​១២,៦៧​ភាគរយ​នៃ​ចំនួន​ទេសចរអន្ដរជាតិ​សរុប​ដែល​មាន​​ចំនួន​១.១៩១.៧៥៧​នាក់ គឺ​កើន​ឡើង​១៣​ភាគរយ បើ​ប្រៀ​ប​ធៀប​នឹង​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​២០១០ ។

តាម​រយៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​មក​ទស្សនា​កម្ពុជា ​ជា​ពិសេស​ខេត្ដ​ប្រវត្ដិ​សាស្ដ្រ​សៀមរាប​ដែល​ពោ​រពេញ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ​ ក្នុង​នោះ​​មាន​​ប្រា​សាទ​អង្គរ​បេតិក​​ភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី​នោះ​ បាន​បង្កើត​ឱកាស​ការងារ​ដ៏​សម្បូរបែប​សម្រាប់​ពល​រដ្ឋ​ខ្មែរ​និង​អ្នក​វិនិយោគ ហើយក៏​មាន​សេវាកម្ម​ដើរ​ពន្យល់​ភ្ញៀវ​នៅ​ក្នុង​តំបន់​ប្រាសាទ​ ឬ​រមណី​យ​ដ្ឋាន​ប្រវត្ដិសាស្ដ្រ​នានា​​ដែរ​។ គិត​មក​ត្រឹម​ឆ្នាំ​២០១១​​នេះ ព្រះរាជា​ណា​ចក្រ​កម្ពុជា​មាន​មគ្គុ​ទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជាង​៤.០០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​នោះ​សម្រាប់​ខេត្ដ​ប្រ​វត្ដិ​សាស្ដ្រ​សៀមរាប​មាន​ចំនួន​ជាង​៣.០០០នាក់​ដែល​ត្រូវ​បាន​​ក្រសួង​ជ្រើស​រើស​ប្រឡង​ចូល​បណ្ដុះ​បណ្ដាល​​ជំនាញ​នេះ និង​ចេញ​អា​ជា្ញ​ប័​ណ្ណឱ្យ​ប្រកប​អាជីវកម្ម​ ហើយ​​ក្នុង​នោះ​ដែរ​មគ្គុទ្ទេសក៍​ផ្នែក​ភាសា​កូរ៉េ​មាន​ចំនួន​ប្រមាណ​១២០​នាក់ ជា​ជន​ជាតិ​​កូរ៉េ​ដោយ​មាន​ជនជាតិ​ខ្មែរ​អម​ប្រមាណ​១៤០​នាក់ ។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី​ លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​បាន​បញ្ជា​ក់ថា មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍​ផ្នែក​ភាសា​កូរ៉េ​ជា​ជនជាតិ​ខ្មែរ​ទាំងអស់​​​​នៅ​មិន​​ទាន់​អាច​ដើរ​បកស្រាយ​ជូន​ភ្ញៀវ​ដោយ​ខ្លួនឯង​នៅឡើយ គឺ​មាន​តែ​ជាង​២០​នាក់​ប៉ុណ្ណោះ​អាច​ដើរ​ខ្លួនឯង។ ក្រៅពី​នោះ​ជា​មគ្គុ​ទ្ទេសក៍​អម​ជនជាតិ​កូរ៉េ រីឯ​ជន​ជាតិ​កូរ៉េ​ចំណេះ​ដឹង​ផ្នែក​ប្រវត្ដិសាស្ដ្រ​របស់​ពួក​គេ​ក៏នៅ​មានការ​ស្រពេចស្រពឹល​នៅឡើយ។ ដូច្នេះ​​លោក​សូម​​ជូន​ដំណឹង​ទៅ​អស់លោក លោកស្រី​ដែល​ជា​ប្រធាន​​​និង​តំណាង​ទី​ភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​ទាំង​អស់់​ត្រូវ​​ប​ញ្ចូ​ន​មគ្គុទ្ទេសក៍​របស់​ខ្លួន​មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​កុំ​ខាន ​បើ​មិន​អីុចឹង​ទេ យើង​នឹង​មិន​បន្ដ​អាជ្ញា​ប​​័ណ្ណឱ្យ​ទៀត​ឡើយ​៕