ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេចគាំទ្រ! ផ្សារផលិតផលខ្មែរខេត្តកណ្តាល នៅតែបន្តដំណើរការលក់រៀងរាល់ចុងសប្តាហ៍

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្សារ​ផលិតផល​ខ្មែរ​ខេត្តកណ្តាល បាន និង​កំពុង​ដំណើរ​លក់​កសិផល និង​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ ផលិតករ និង​សិប្បករ​ខ្មែរ នៅ​ក្នុង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ផ្សារ​ផលិតផល​ខ្មែរ​ខេត្តកណ្តាល បាន និង​កំពុង​ដំណើរ​លក់​កសិផល និង​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ ផលិតករ និង​សិប្បករ​ខ្មែរ នៅ​ក្នុង​ខេត្តកណ្តាល នៅ​រៀងរាល់ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ម៉ោង​៧ ៖០០​ព្រឹក ដល់​ម៉ោង​១៣ ៖០០​ថ្ងៃត្រង់ ដែល​មា​នទី​តាំងនៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ស្ថិត​នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្តកណ្តាល​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥ ។

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ និង​ការ​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង​រដ្ឋបាល​ខេត្ត សម្របសម្រួល ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ (​ផ្សារ​ផលិតផល​ខ្មែរ​) ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ។

ផ្សារ​ផលិតផល​ខ្មែរ​នេះ មាន​គោលបំណង​ផ្ដល់​ឱកាស​ទីផ្សារ​បន្ថែម​ដល់​កសិករ ផលិតករ អាជីវករ​ខ្នាត​តូច តំណាង​ឱ្យ​ចង្កោម​ផលិត ក្រុម​កសិករ​ផលិត និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ ដល់​គ្រួសារ​ផ​ផលិត (​ដាំ​ដុះ ចិញ្ចឹម កែ​ច្នៃ )​ដែល​អាច​រក​ប្រាក់​ចំណូល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរ​ជាង​មុន ។

ការ​ចូលរួម​លើកកម្ពស់ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ការ​រួមចំណែក​បង្កើន​ផលិតភាព ផលិតផល​ក្នុងស្រុក បង្កើន​ប្រាក់​ចំណូល និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​ប​បន្ទាត់​ក្រ​១ ក្រ​២ នឹង​ជិត​ក្រ ជួយ​ជំរុញ​អភិវឌ្ឍ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ។ សូម​ចូលរួម​គាំទ្រ​ផ្សារ​ផ​លិ​ផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ផលិតករ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ