ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្ពុជា​នៅ UN លើក​ឡើង​ថា សេរីភាព​មិន​អាច​រីក​ចម្រើន​ក្នុង​ភាព​វឹកវរ​បាន​ទេ គឺ​រីក​ចម្រើន​ក្នុង​សន្តិភាព

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្ក​ការ​សហប្រជាជាតិ​ UN បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​អង្ក​ការ​សហ​ប្រជា​តិ​ថា​ សេរីភាព​មិន​អាច​រីក​ចម្រើន ក្នុង​ភាព​វឹកវរ​បាន​ទេ វា​ត្រូវ​រីក​ចម្រើន​ក្នុង​សន្តិភាព​ ។ ឯកអគ្គរាជទូត…

រាជធានី​ភ្នំពេញ ​៖ ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្ក​ការ​សហប្រជាជាតិ​ UN បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​អង្ក​ការ​សហ​ប្រជា​តិ​ថា​ សេរីភាព​មិន​អាច​រីក​ចម្រើន ក្នុង​ភាព​វឹកវរ​បាន​ទេ វា​ត្រូវ​រីក​ចម្រើន​ក្នុង​សន្តិភាព​ ។

ឯកអគ្គរាជទូត អ៊ុ​ន តារា តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​សម័យប្រជុំ​លើក​ទី​៦០ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស លើ​ប្រធានបទ កិច្ច​សន្ទនា​អន្តរ​កម្ម ​ជាមួយ​អ្នករាយការណ៍​ពិសេស ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទីក្រុង​ហ្សឺ​ណែវ​កាលពី ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥​ ថា​ កម្ពុជា​សូម​អរគុណ​អ្នករាយការណ៍​ពិសេស​សម្រាប់​របាយការណ៍​។ យើង​ចូលរួម​ក្នុង​កិច្ច​សន្ទនា​អន្តរកម្មនេះ​ ដោយ​ស្មារតី​បើកចំហ និង​កិច្ច​សហប្រតិបត្តិការ​។ ទោះ​យ៉ាងណា យើង​ត្រូវ​តែ​និយាយ​ដោយ ភាព​ច្បាស់លាស់ និង​ការ​ជឿជាក់ នៅ​ពេល​ដែល​អធិបតេយ្យភាព វឌ្ឍនភាព និង​សំឡេង​របស់​ប្រជាពលរដ្ឋ​យើង​កំពុង​ត្រូវ​បាន​លើក​ឡើង ​។

ឯកឧត្តម​ថា​ ៖ “​យើង​សូម​កោតសរសើរ​ចំពោះ​ការ​អំពាវនាវ​ជា​លើក​ដំបូង​របស់​អ្នករាយការណ៍​ពិសេស ឱ្យ​គោរព​កិច្ច ព្រមព្រៀង​ឈប់​បាញ់​ ប៉ុន្តែ​សន្តិភាព​មិន​អាច​ស្ថិត​នៅ​តែ​លើ​ពាក្យ​សម្តី​នោះ​ទេ​។ អាណត្តិ​របស់​អ្នករាយការណ៍​មាន​លើស​ពី​ការ​អំពាវនាវ ដោយ​ត្រូវ​ធ្វើការ​រារាំង​នឹង​ការ​បំពាន​នានា​ដែល​បង្ក​គ្រោះថ្នាក់ ដល់​សន្តិភាព​។ ការ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ ការ​ឡោម​ព័ទ្ធ​ភូមិ ការ​រឹបអូស​ទ្រព្យសម្បត្តិ ការ​បណ្តេញ ចេញ​ដោយ​បង្ខំ និង​ស្ថានភាព ​នៃ​ទាហាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។ ទាំងនេះ​មិនមែន​ជា​បញ្ហា​អរូបី​ទេ ប៉ុន្តែ​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ ដែល​បំផ្លាញ​ការ​ទុកចិត្ត និង​ការ ផ្សះផ្សា ហើយ​ការ​មិន​អើពើ​នឹង​ការ​បំពាន​ទាំងនេះ គឺជា​ការ​បំភ្លៃ​ការ​ពិត​” ​។

ឯកឧត្តម​លើក​ឡើង​ថា ​ស្តី​ពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ អ្នករាយការណ៍​មិន​បាន​អើពើ​ទាំង​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ និង​ការ​ប្រៀប ធៀប​អន្តរជាតិ​។ កំណែទម្រង់​នេះ ​មិនមែន​បំបិទមាត់​អ្នកប្រឆាំង​ទេ តែ​ជា​ការពារ​អធិបតេយ្យភាព ខណៈ​ពេល​ដែល​មានការ​ធានា​សិទ្ធិ ធ្វើ​ឱ្យ​មាន​តុល្យភាព​សន្តិសុខ​ជាតិ​ជាមួយនឹង​ដំណើរការ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ និង​ពង្រឹង​ភាព​ធន់​នឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​។

ឯកឧត្តម​ថា ​៖ “​របាយការណ៍​របស់​អ្នករាយការណ៍​បាន​អះអាង​ថា កម្ពុជា​ស្ថិត​នៅ​ក្នុងស្ថានភាព​ដ៏​លំបាក និង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​»​។ វោហា​សាស្ត្រ​បែប​នេះ ទោះជា​យ៉ាង​រស់​រវើក​ក៏​ដោយ ធ្វើ​ឱ្យ​ខូច​ដល់​ភាព​មិនលំអៀង​របស់​អ្នក​កាន់​អាណត្តិ​ពិសេស​។ កម្ពុជា​មិន​ខ្វិន​ទេ​ យើង​កំពុង​ឈាន​ទៅ​មុខជា​និច្ច ងើប​ពី​សង្គ្រាម ដើម្បី​កសាង​ស្ថាប័ន​សន្តិភាព និង​ច្បាប់​។ ការ​កាត់​បន្ថយ​ភាព​ធន់​នេះ​ទៅ​ជា​រូប​សម្តែង កំប្លែង គឺជា​ការ​បដិសេធ​ចំពោះ​ការ​លះបង់​របស់​ប្រជាពលរដ្ឋ​យើង​” ​។

តំណាង​កម្ពុជា​នៅ​ UN បាន​លើក​ឡើង​ទៀត​ថា​ ស្តី​ពី​លំហរ​ពលរដ្ឋ និង​នយោបាយ របាយការណ៍​នេះ​និយាយ​ឡើង​វិញ​នូវ​ភាព​នឿយហត់​មួយ​ដែលថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា «​មិន​សេរី និង​មិន​យុត្តិធម៌​» ហើយ​ថា គណបក្សប្រឆាំង និង​សង្គម ស៊ី​វិល​ដំណើរការ «​ក្រោម​ការ​ឡោម​ព័ទ្ធ​»​។ ការ​អះអាង​ទាំងនេះ​ មិន​គោរព​ទាំង​ការ​ពិត និង​ច្បាប់​។ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ក្រោម​ច្បាប់បោះឆ្នោត​។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ​បាន​បោះ​ឆ្នោត​ដោយ​សេរី និង​សន្តិភាព​។ ការ​ច្រានចោល​សំឡេង​របស់​ពួក​គាត់ គឺ​មិនមែន​ដើម្បី​រិះគន់​រដ្ឋាភិបាល​នោះ​ទេ គឺជាការ​បំបិទ​ឆន្ទៈ​អធិបតេយ្យភាព​របស់​ពួក​គាត់ ​។

របាយការណ៍​នេះ ​បាន​ចោទសួរ​បន្ថែម​ទៀត​អំពី​ការ​ផ្ទេរ​ការ​ដឹកនាំ​តាម​ជំនាន់​ដោយ​សន្តិវិធី​របស់កម្ពុជា ប្រៀប​ដូច​និរន្តរភាព​ជា​ភាព​ទន់ខ្សោយ​ទៅ​វិញ​។ ជាក់ស្តែង ការ​ស្នង​តំណែង​ត្រូវ​បាន​អនុវត្ត ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ និង​ដំណើរការ​ប្រជាធិបតេយ្យ​។ ភាព​ស្របច្បាប់​មិន​គួរ​ត្រូវ​បាន វាស់វែង​ដោយ​ចំណូលចិត្ត​ពី​ខាងក្រៅ​ទេ ប៉ុន្តែ​អាស្រ័យ​ដោយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ភាពរឹងមាំ របស់​ស្ថាប័ន ។

ការ​អះអាង​អំពី «​ការ​បង្រួម​ទំហំ​សិទ្ធិ​ពលរដ្ឋ ក៏​ដួលរ​លំនៅ​ក្រោម​ការ​ត្រួតពិនិត្យ​ផង​ដែរ​។ កម្ពុជា​ជាផ្ទះ​របស់​អង្គការ​ដែល​បាន​ចុះបញ្ជី​ជាង ៦.០០០ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ២.០០០ ដែល​ភាគ ច្រើន​រិះគន់​រដ្ឋាភិបាល​ដោយ​ចំហ​។ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​ជួប​គ្នា​ក្នុង វេទិកា​បើកចំហ​។ ទាំងនេះ​មិនមែន​ជា​សញ្ញា ​នៃ​ការ​កន្ត្រាក់​ទេ ប៉ុន្តែ​ជា​សញ្ញា​នៃ​ភាពរឹងមាំ​ ។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ​៖ “​សង្គម ស៊ី​វិល​រីក​ចម្រើន ព្រោះ​សន្តិភាព និង​ស្ថិរភាព​បាន​ផ្តល់​ដី​មាន​ជីជាតិ​។ សេរីភាព​មិន​អាច​រីក​ចម្រើន ក្នុង​ភាព​វឹកវរ​បាន​ទេ វា​រីក​ចម្រើន​ក្នុង​សន្តិភាព​” ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​ចោទប្រកាន់​នៃ «​ការ​ចាប់ខ្លួន​ជា​បណ្តុំ​» «​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​” ឬ “​សង្គ្រាម​ច្បាប់ តុលាការ​»​។ នៅ​កម្ពុជា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ដោយសារ​មាន​ជំនឿ​នយោបាយ​ទេ​។ ការ​ផ្តន្ទាទោស​កើតឡើង​ពី​ការ​បំពាន​ច្បាប់ ដូច​ជា​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ការ​ស្អប់ខ្ពើម​ពូជសាសន៍ ឬ​ការ​គំរាមកំហែង​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​អាទិ៍​។ យើង​ក៏​មិន​អាច​ទទួលយក​ការ លើក​ឡើង​ នៃការ​គាបសង្កត់​ឆ្លង​ដែន បាន​ដែរ​។ ការ​ដាក់​ស្លាក​រាល់​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ថា «ការ​គាបសង្កត់​» គឺ​បំភ្លៃ​យុត្តិធម៌ និង​ដកហូត​មាត្រា ១៩(៣) នៃ​អនុ​ស​ញ្ញ​អន្តរជាតិ​ស្តី​ពី​សិទ្ធិ ពលរដ្ឋ និង​ន​យោ​យ​បាយ (ICCPR) លើ​តុល្យភាព​រវាង​សេរីភាព និង​ការ​ទទួលខុសត្រូវ​ ។

ចំពោះ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត យើង​មិន​បដិសេធ​ភាព​ធ្ងន់ធ្ងរ​របស់​វា​ទេ ប៉ុន្តែ​បដិសេធ​ការបង្អួច​ទ្រង់ទ្រាយ ​នៃ​ភាព​អសកម្ម​ណាមួយ​។ ជាក់ស្តែង ក្រុម​អង្គការ​ឆ្លង​ជាតិ​ទាំងនេះ ​ត្រូវ​បាន​បំផ្លាញ ចោល​បណ្តាញ សង្គ្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជនល្មើស​ត្រូវ​បាន​កាត់ទោស និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ក៏​ត្រូវ​បាន​ពង្រឹង​។ នេះ​ជា​ភស្តុ​តាង​ច្បាស់លាស់​ នៃ​ការ​ដោះស្រាយ មិន មែន​ជា​ការ​បរាជ័យ​នោះ​ទេ ​។

ស្តី​ពី​ធនធានធម្មជាតិ និង​បរិស្ថាន របាយការណ៍​បាន​ហៅ​ថា «​គ្រោះ​រញ្ជួយ​ដី​» ដោយ​ត​ភ្ជាប់​ការអះអាង​លើ​បញ្ហា​ច្រើន​ប្រភេទ ចាប់ពី​អភិបាលកិច្ច​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​ទឹក រហូត​ដល់​ការ​គ្រប់គ្រងបរិស្ថាន​។ ប៉ុន្តែ វា​ជា​រូបភាព​លាប​ពណ៌​ដោយ​ផ្នែក​។ កម្ពុជា​មិន​បដិសេធ​បញ្ហា​ប្រឈម​ទេ ប៉ុន្តែ​កំណែទម្រង់​កំពុង​រីក​ចម្រើន​ទៅ​មុខ​។ តុល្យភាព ​នៃ​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​គឺជា​ការ​សាកល្បង​ជាស​កល​។ កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ដោយ​បើកចំហរ តាម​រយៈ​ច្បាប់ ការពិគ្រោះ​យោបល់ និង​កំណែទម្រង់​។ មាគ៌ា​របស់​យើង គឺជា​ផ្លូវ​មួយ​ នៃ​ភាព​ធន់ ការ​បន្ត និង​កំណើន​ប្រកបដោយ​និរន្តរភាព មិនមែន​ជា​ស្ថានភាព​ដ៏​លំបាក ឬ​ស្ថានភាព​ដ៏​គ្រោះថ្នាក់ នោះ​ទេ ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​មិនល្អ​ឥត​ខ្ចោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណាមួយ​ល្អ​ឥត​ខ្ចោះ ដែរ​។ ប៉ុន្តែ វា​មាន​ភាព​ស្វាហាប់ និង​កា​រវិ​វ​ឌ្ឍ មានការ​ពិគ្រោះ​យោបល់​កាន់តែ​ទូលំទូលាយ ការ​ចូល ប្រើប្រាស់​ឌី​ជី​ថ​ល​កាន់តែ​ច្រើន និង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​ពង្រឹង​ឯករាជ្យ​ភាព​។ ដូច​គ្នា ដែរ យើង​ទទូច​ថា សិទ្ធិ​មិន​អាច​បែងចែក​បាន​ទេ​។ សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​មិន​អាច​មាន​និរន្តរ ភាព​បាន​ទេ នៅ​ពេល​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​ដួល​រលំ​។ ទោះជា​យ៉ាងណា​ក៏​ដោយ របាយការណ៍ នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ជ្រើសរើស និង​អ​តុល្យភាព ដោយ​ផ្តោត​ការ​ទិតៀន​លើ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ខណៈ​ពេល​មិនសូវ​ទទួលស្គាល់​សមិទ្ធិ​ផល​សេដ្ឋកិច្ច​សង្គម​។ ដូច្នេះ​យើង​សូម​អំពាវ នាវ​ឱ្យ​អ្នករាយការណ៍​គោរព​ក្រមសីលធម៌​នៃ​អ្នក​កាន់​អាណត្តិ​ពិសេស ក្នុង​ការ​បំពេញ​អាណត្តិ​របស់ខ្លួន ​។

ឯកឧត្តម​បញ្ជាក់​ថា ​៖ “កម្ពុជា​មិន​អះអាង​ភាពល្អ​ឥត​ខ្ចោះ​ទេ​។ ប៉ុន្តែ​យើង​អះអាង​វឌ្ឍនភាព​។ យើង​បាន​កសាង​ស្ថាប័ន​ឡើង វិញ​ក្រោយ​សង្គ្រាម ស្តារ​ស្ថិរភាព បោសសម្អាត​មីន​រាប់​លាន​គ្រាប់ កាត់​បន្ថយ​ភាព​ក្រីក្រ ពង្រីក​ការ អប់រំ និង​សុខាភិបាល​។ ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ពិតប្រាកដ ដែល​សិទ្ធិ​អាច​រីក​ចម្រើន​”​។

ឯកឧត្តម​ថា​ ៖​ យើង​អំពាវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ពិចារណា​លើ​របាយការណ៍​ដោយ​យុត្តិធម៌​៖ ការ​ទទួលស្គាល់​សមិទ្ធិ ផល ក៏​ដូច​ជា​បញ្ហា​ប្រឈម ទប់ទល់​នឹង​ការ​ជ្រើសរើស និង​ន​យោ​បា​យូ​ប​នី​យ​កម្ម ហើយ​បញ្ជាក់​កិច្ច សហប្រតិបត្តិការ​លើ​មូលដ្ឋាន​នៃ​ភាព​មិន​លំអៀង និង​តុល្យភាព​។ កម្ពុជា​នៅ​តែ​ប្តេជ្ញា​យ៉ាង​មាំមួន ចំពោះ​សន្តិភាព​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ ចំពោះ​ការ​អភិវឌ្ឍ​ជា​ជា​មគ្គុទ្ទេសក៍​នៃ​សេចក្តី​ថ្លៃថ្នូរ និងចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ពេញលេញ​សម្រាប់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ