ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងបង្ហាញពន្លាជាតិកម្ពុជាជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក​នៅអាល្លឺម៉ង់

16 ម៉ោង មុន

​​ខឹឡូញ អាល្លឺម៉ង់៖ ពិធីសម្ពោធពន្លាជាតិកម្ពុជា​ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025​ បានប្រារព្ធធ្វើឡើងនៅ​ជាប្រវត្តិសាស្ត្រ​ នៅប្រទេសអាល្លឺម៉ង់។​យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថានាព្រឹកថ្ងៃ​ទី៤…



​ខឹឡូញ អាល្លឺម៉ង់៖ ពិធីសម្ពោធពន្លាជាតិកម្ពុជា​ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025​ បានប្រារព្ធធ្វើឡើងនៅ
​ជាប្រវត្តិសាស្ត្រ​ នៅប្រទេសអាល្លឺម៉ង់។

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថានាព្រឹកថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ – ផ្នែកម្ហូបអាហារល្អឯក​នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា​ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។

ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។

​ក្នុងឱកាសនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកសម្ពោធ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃពន្លាជាតិកម្ពុជាលើកដំបូងនៅពិព័រណ៍ ANUGA ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មសកល។

ឯកឧត្តមបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ការគាំទ្រដល់អ្នកផលិត និងការធានានូវកំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំនេះ ពន្លាជាតិកម្ពុជានៅពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 បាននាំយក ក្រុមហ៊ុនដែលមានសម្ថតភាពនាំចេញ​ផលិតផលសក្ដានុពលឈានមុខរបស់កម្ពុជាចំនួន០៨ ដែលចូលរួមដាក់តាំងបង្ហាញពីផលិតផលល្អឯករបស់កម្ពុជាដូចជា ម្រេចកំពត ស្វាយចន្ទី ស្ករត្នោត និងផ្លែឈើសម្ងួត ជាដើម។

ដោយឡែកពិធីសម្ពោធបានបិទបញ្ចប់ជាមួយនឹងការអញ្ជើញភ្ញៀវទេសចរឱ្យចូលទស្សនាពន្លាជាតិកម្ពុជា ជួបជាមួយអ្នកតាំងពិព័រណ៍ និងបង្កើតភាពជាដៃគូពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ