កម្ពុជាទំនងជាអាចបន្តគេចផុតពីគ្រោះមហន្តរាយ ដែលបង្កឡើង ដោយព្យុះទីហ្វុងដែលបានបង្កគ្រោះមហន្តរាយ នៅក្នុងតំបន់ជាបន្តទៀត ប្រសិនបើស្ថានភាព និងគន្លងព្យុះចុងរដូវមានស្ថានភាពដូចជា ព្យុះទី២១ និងព្យុះទី២២។
រូបតំណាងដោយ AI ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ព្យុះទី២២ កើតហើយ ប៉ុន្តែវាមានឥទ្ធិពលកាន់តែតិចមកលើប្រទេសកម្ពុជា ។
ប្រភពដដែលបានអះអាង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ថា ព្យុះទី២២ មានឈ្មោះថា ព្យុះហាលុង ដោយវាកើតពីសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែកុំបារម្ភដោយសារតែវាដើរតាមគន្លងដែលនៅឆ្ងាយពីកម្ពុជា ខណៈដែលព្យុះទី២១ ម៉ាតម៉ូ គឺកំពុងតែស្ថិតនៅក្បែរភាគខាងជើងអាងទន្លេមេគង្គ ហើយវាមានឥទ្ធិពលតិចតួចលើរបបខ្យល់មូសុងនិរតី ។

នៅក្នុងស្ថានភាពបែបនេះ ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែតុលា ខាងមុខកម្ពុជាអាចប្រឈមមុខនឹងបាតុភូតភ្លៀងផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ត្រឹមតែពី២៥ភាគរយទៅ៣០ភាគរយប៉ុណ្ណោះ ។

តាមការប៉ាន់ប្រមាណទុករដូវវស្សានៅកម្ពុជា អាចនឹងបញ្ចប់នៅរង្វង់សប្តាហ៍ទី១ នៃខែវិច្ឆិកា ខាងមុខស្របពេលដែលព្យុះដែលនៅសល់ គឺមានតិចតួចទេ ៕
ចែករំលែកព័តមាននេះ