ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋអាមេរិកជាង១៤ម៉ឺននាក់ ធ្វើដំណើរមកទេសចរនៅកម្ពុជា

4 ម៉ោង មុន

មក​ដល់​ខែសីហា ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​បាន​ក្លាយជា​ទីផ្សារ​ទេសចរណ៍​ធំ​លំដាប់​ទី​៤ របស់​កម្ពុជា ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​ជា​ជាង​១៤​ម៉ឺន​នាក់ ។ តាម​ស្ថិតិ​ដែល​ប្រកាស​ដោយ​ក្រសួងទេសចរណ៍ កាលពីដើម​ខែតុលា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា…

មក​ដល់​ខែសីហា ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​បាន​ក្លាយជា​ទីផ្សារ​ទេសចរណ៍​ធំ​លំដាប់​ទី​៤ របស់​កម្ពុជា ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​ជា​ជាង​១៤​ម៉ឺន​នាក់ ។

រូបតំណាង

តាម​ស្ថិតិ​ដែល​ប្រកាស​ដោយ​ក្រសួងទេសចរណ៍ កាលពីដើម​ខែតុលា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​អា​មេ​រិ​ក ដែល​បាន​មក​កម្សាន្ត​នៅ​កម្ពុជា​ពី​ខែមករា ដល់​ខែសីហា គឺ​មាន​ចំនួន​ប្រមាណ​ជា​ជាង​១៤​ម៉ឺន​នាក់ ក្លាយជា​ភ្ញៀវ​ទេសចរ​លំដាប់​ទី​៤ បន្ទាប់​ពី​ថៃ វៀតណាម ចិន ។

ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​តិច​ជាង​សហរដ្ឋអាមេរិក គឺ​មាន​ឡាវ កូរ៉េ​ខាងត្បូង ឥណ្ឌូ​នេ​ស៊ី បារាំង អង់គ្លេស និង​ជប៉ុន ។

រូបតំណាង

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​៨​ខែ​នេះ ភ្ញៀវ​ទេសចរ​សរុប​មក​កាន់​កម្ពុជា​មាន​ប្រមាណ​ជា​៤,០៥​លាន​នាក់ ធ្លាក់​ចុះ​ប្រមាណ​ជា​៥,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ