ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ មន្ត្រី សមត្ថកិច្ច និង អ្នក​ដែល​ពាក់់ព័ន្ធ​នៅ​ដំណាក់កាល​នេះ​ទាមទារ​ភាព​ស្មោះត្រង់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ បើ​មិន​ដូច្នេះ​ទេ ផលប្រយោជន៍​និង​កិត្តិយស​នឹង​អាប់ឱន ពីព្រោះ​តែ​កត្តា​ផលប្រយោជន៍​បុគ្គល​របស់​អស់លោក​ដឹកមុខ​នេះឯង ។ តាម​ការ​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​និង​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន…

ឈ្មួញ មន្ត្រី សមត្ថកិច្ច និង អ្នក​ដែល​ពាក់់ព័ន្ធ​នៅ​ដំណាក់កាល​នេះ​ទាមទារ​ភាព​ស្មោះត្រង់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ បើ​មិន​ដូច្នេះ​ទេ ផលប្រយោជន៍​និង​កិត្តិយស​នឹង​អាប់ឱន ពីព្រោះ​តែ​កត្តា​ផលប្រយោជន៍​បុគ្គល​របស់​អស់លោក​ដឹកមុខ​នេះឯង ។

តាម​ការ​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​និង​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន ទំនិញ​ថៃ​ដែល​មាន​បរិមាណ​រហូត​ដល់​ទៅ​ជាង​៨​ពាន់​កេស ស្មើនឹង​ជិត​៧៧​តោន ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បាន សម្រេច ពេល​ដែល​ទំនិញ​ទាំងនេះ​ត្រូវ​បាន​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ព្រំដែន​ធ្លា​យមក​ដល់​ឃ្លាំង​នៅ​រាជធានី ភ្នំពេញ​បាន ។

ប្រភព​ក៏​បាន​បន្ថែម​ទៀត​ថា សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទំនិញ​ទាំងនេះ ជា​ច្រើន​មុខ ដែល​មាន​ដូច​ជា ពពួក​ប្រហិត​សាច់ ប្រហិត​ដង្កៀបក្តាម ប្រហិត​បង្កង ប្រហិត​តៅហ៊ូ ជាដើម ។ ទំនិញ​ទាំងនេះ ខ្លះ​ជា​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ត​ប្រើប្រាស់ ទៅ​ទៀត ហើយ​ត្រូវ​បាន​ប្រភព​អះអាង​ថា ត្រូវ​បាន​ក្រុម​ជនខិលខូច​លួច​នាំ​ចូល​ដោយ​ខុសច្បាប់ ។

ទំនិញ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​រក​ឃើញ​នៅ​ឃ្លាំង​មួយ​កន្លែង​នៅ​ម្តុំ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

អាស្រ័យ​ដោយ​ការ​បែកធ្លាយ​នេះ សង្ឃឹមថា យើង​ទាំងអស់​គ្នា​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ហូប​ចុក និង យក​ទៅ​ប្រើប្រាស់ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប​នានា ។ ម្យ៉ាងទៀត ពពួក​ទំនិញ​ទាំងនេះ​ក៏​ជា​មុខទំនិញ ដែល​ពលរដ្ឋ​យើង​និយម​ទទួលទាន​ផង​ដែរ ហើយ​មាន​លក់​នៅ​តាម​ដងផ្លូវ តាម​រ៉ឺ​ម៉ក លក់​អាហារ​លឿន​ៗ​ចល័ត តាម​ហាង​ស៊ុប ឫ​ហាង​ប៊ូ​ហ្វេ​នានា ជា​ច្រើន​។

ដើម្បី​សុវត្ថិភាព​និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ពពួក​ទំនិញ​ខុសច្បាប់​នាំ​ចូល​ដោយ​មិន​បង់ពន្ធ​មិន​ត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ យើង​ទាំងអស់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន មុន​នឹង​សម្រេចចិត្ត​ទទួលទាន ឫ​ទិញ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​ទទួលទាន ។ មុន​នឹង​ជាវ គួរតែ​សួរ​រក​ប្រភព ហើយ​ពិនិត្យ​កាល​បរិ​ច្ឆេ​ត​ឲ្យ​ច្បាស់លាស់ ដោយឡែក​អ្នក​យក ទំនិញ​នេះ​មក​លក់​បន្ត គួរតែ​ប្រុង​ប្រយ័ត្ន​ដែរ កុំ​សួរ​រកតែ​របស់​ថោក គឺ​គួរ​សួរ​រក​ទំនិញ​ដែល​ត្រឹមត្រូវ​មាន​ពន្ធ មានការ​ត្រួតពិនិត្យ មាន​ស្តង់ដា​ដែល​ស្ថាប័ន​ជំនាញ​ទទួលស្គាល់​។

អ្នក​ដែល​នាំ​ចូល​គួរតែ​ស្មោះ​ត្រ ហើយ​ង​កុំ​គិត​រឿង​ចំណេញ​និង​ផលប្រយោជន៍​ជា​ធំ ហើយ​ក៏​ត្រូវ​តែ​យល់​និង​ដឹង​កាលៈទេស​: និង​យល់​ដឹង​អំពី​ច្បាប់ ។ ដោយឡែក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដែល​ធ្លាប់​ឃុបឃិត​លើ​ករណី​នេះ​គួរតែ​បញ្ឈប់ ហើយ​ចូលរួម​ទាំងអស់​គ្នា​ទប់ស្កាត់​អ្វី​ដែល​ខុសច្បាប់ ខុស​ស្តង់ដា ខុស​គុណភាព ឫ​ប្រភេទ​ទំនិញ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​សុខភាព ។

អស់លោក​ជំនាញ​ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​អស់លោក​បណ្តែតបណ្តោយ​ឲ្យ​ទំនិញ​ទាំងនេះ​របូត​ចូល​ទីផ្សារ អស់លោក​មិនមែន​ជា​អ្នក​ទទួលទាន​មែន ប៉ុន្តែ​កូន ចៅ ឫ​សាច់ញាតិ​របស់​អស់លោក​គង់តែ​ប៉ះ​ទេ​។ ដូច្នេះ​គួរ​ចូលរួម​ទប់ស្កាត់​ការ​ឃុបឃិត​ជាមួយនឹង​ក្រុម​មនុស្ស​ដែល​ខិលខូច ។

ក្រៅពី​នោះ​ស្ថាប័ន​អនុវត្ត​ច្បាប់​នានា​គួរ​រួម​គ្នា​វែកមុខ​ក្រុម​ជនខិលខូច​ទាំងនេះ​យក​មក​ផ្តន្ទាទោស​ឲ្យ​បាន ខណៈ​ដែល​ពេល​នេះ គឺ​ឃើញ​ឃាត់​បាន​តែ​ទំនិញ ខណៈ​ដែល​មនុស្ស​និង​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​ជា​មេ​ក្លោ​ង​ករណី​នេះ​មិន​ដែល​ឃើញ​វែកមុខ​ទាល់តែ​សោះ ។

យើង​ទាំងអស់​គ្នា​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ បើ​មិន​ដូច្នេះ​ទេ ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​នឹង​ត្រូវ​ខ្ជះខ្ជាយ​ដោយ​ពលរដ្ឋ​ចំណាយ​លើ​ចំណីអាហារ​និង​វត្ថុ​ប្រើប្រាស់​ដែល​គ្មាន​គុណភាព ហើយ​ត្រូវ​ចំណាយ​ថែម​ទៀត លើ​ការ​ព្យាបាល​ជំងឺ ដែល​បណ្តាល​មក​ពី​ពពួក​ទំនិញ​និង​អាហារ​ខុសច្បាប់​ទាំងនេះ ។ ក្រៅពី​នេះ វា​ក៏​ជា​ប្រភេទ​ទំនិញ​ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋ​ប្រឈម​មុខ​នឹង​ការ​ធ្លុះធ្លាយ​ចំណូល ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​ផល​ទាំងនោះ​ធ្លាក់​តែ​ទៅ​លើ​ជនខិលខូច និង ពពួក​មន្ត្រី​ឆ្លៀតឱកាស​និង​ពុក​រលួយ ។

ម្យ៉ាងវិញទៀត​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ យើង​ផង​ដែរ ពីព្រោះ​តែ​នៅ​ពេល​នេះ​យើង​កំពុង​តែ​មាន​អរិភាព​ព្រំដែន​ហើយ​យើង​ពាក់ព័ន្ធ​នឹង​រឿង​រត់ពន្ធ​តាម​ច្រក​ដែល​ខុសច្បាប់ ទៅ​ទៀត ។
សរុប​ទៅ អស់លោក ឈ្មួញ មន្ត្រី សមត្ថកិច្ច និង អ្នក​ដែល​ពាក់់ព័ន្ធ​នៅ​ដំណាក់កាល​នេះ​សូមកុំ​អោយ​ផលប្រយោជន៍​ដឹកមុខ សុខចិត្ត​យក​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ យក​ផលប្រយោជន៍​និង​សុខភាព​របស់​ពលរដ្ឋ​មក​ធ្វើ​អាជីវកម្ម ព្រោះតែ​ផលប្រយោជន៍​បន្តិចបន្តួច​សម្រាប់​ក្រុម​អស់លោក​មួយ​ក្តាប់​តូច ។

ក្រៅពី​នោះ​សមត្ថកិច្ច​និង​ស្ថាប័ន​ជំនាញ​គួរតែ​វែកមុខ​ជន​ដែល​ជា​មេ​ក្លោ​ង នៅ​ពីក្រោយ​ករណី​នេះ​មក​ផ្តន្ទាទោស ដើម្បី​ឲ្យ​សម​នឹង​អ្វី​ដែល​ពួក​គេ​គួរតែ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ និង ចំពោះ​មុខ​ផល​ប៉ះពាល់​ដល់​សាធារណៈជន​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ