ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​ដៃស្បូន​គំរាមកំហែង! តើ​កត្តា​ប្រឈម​អ្វីខ្លះ​ដែល​ស្ត្រី​ត្រូវ​តែ​យល់ដឹង​ដើម្បី​ការពារ​ជីវិត​?

13 ម៉ោង មុន

​ ជំងឺមហារីកដៃស្បូន (Ovarian Cancer) គឺជាជំងឺស្ងាត់ៗមួយដែលពិបាករកឃើញនៅដំណាក់កាលដំបូង ប៉ុន្តែវាមានកត្តាប្រឈមច្បាស់លាស់ដែលស្ត្រីគ្រប់រូបគួរយល់ដឹង។ ការដឹងពីហានិភ័យទាំងនេះអាចជួយអ្នកឲ្យមានការប្រុងប្រយ័ត្ន និងមកពិនិត្យសុខភាពបានទាន់ពេលវេលា។ កត្តាហានិភ័យសំខាន់ៗដែលបង្កើនការប្រឈម អ្នកជំនាញបានកំណត់នូវកត្តាជាច្រើនដែលអាចបង្កើនឱកាសនៃការកើតជំងឺមហារីកដៃស្បូន៖…

ជំងឺមហារីកដៃស្បូន (Ovarian Cancer) គឺជាជំងឺស្ងាត់ៗមួយដែលពិបាករកឃើញនៅដំណាក់កាលដំបូង ប៉ុន្តែវាមានកត្តាប្រឈមច្បាស់លាស់ដែលស្ត្រីគ្រប់រូបគួរយល់ដឹង។ ការដឹងពីហានិភ័យទាំងនេះអាចជួយអ្នកឲ្យមានការប្រុងប្រយ័ត្ន និងមកពិនិត្យសុខភាពបានទាន់ពេលវេលា។

កត្តាហានិភ័យសំខាន់ៗដែលបង្កើនការប្រឈម

អ្នកជំនាញបានកំណត់នូវកត្តាជាច្រើនដែលអាចបង្កើនឱកាសនៃការកើតជំងឺមហារីកដៃស្បូន៖

  1. កត្តាតំណពូជ (Gene/Family History):
    • ប្រហែល ១០% ទៅ ១៥% នៃករណីទាំងអស់គឺទាក់ទងនឹងតំណពូជ។ ប្រសិនបើសាច់ញាតិជិតស្និទ្ធមានប្រវត្តិជំងឺមហារីកដៃស្បូន ឬមហារីកសុដន់ (ដែលទាក់ទងនឹងហ្សែន BRCA) អ្នកប្រឈមខ្លាំងជាងគេ។
  2. កត្តាអាយុ និងវ័យ៖
    • ភាគច្រើនកើតលើស្ត្រី វ័យចំណាស់ (លើសពី ៦០ ឆ្នាំ)
    • ទោះជាយ៉ាងណាក៏ដោយ ក៏អាចកើតលើស្ត្រីវ័យក្មេងបានដែរ។
  3. វដ្តរដូវយូរជាងធម្មតា (Exposure to Estrogen):
    • មករដូវនៅអាយុក្មេង (មុន ១២ ឆ្នាំ)។
    • អស់រដូវនៅអាយុចាស់ (លើសពី ៥២ ឆ្នាំ)។ ការមានវដ្តរដូវសរុបយូរអង្វែងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រឈមកាន់តែខ្ពស់។
  4. ប្រវត្តិមានផ្ទៃពោះ:
    • មិនធ្លាប់មានផ្ទៃពោះ ទាល់តែសោះ។
    • ការមានផ្ទៃពោះដំបូងនៅអាយុលើសពី ៣០ ឆ្នាំ
  5. ការព្យាបាលការមានកូន:
    • ការប្រើប្រាស់បច្ចេកទេស បង្កកំណើតក្រៅស្បូន (IVF) និងវិធីសាស្ត្រមួយចំនួនទៀត អាចបង្កើនហានិភ័យ។

ទម្លាប់ និងកត្តាដែលជួយ កាត់បន្ថយ ហានិភ័យ

ក្រៅពីកត្តាខាងលើ ក៏មានកត្តាការពារមួយចំនួនដែលអាចជួយបន្ថយការប្រឈមរបស់អ្នក៖

  • ការប្រើប្រាស់ថ្នាំពន្យារកំណើតគ្រាប់រយៈពេលយូរ: ត្រូវបានគេរកឃើញថាអាចជួយការពារបានយ៉ាងសំខាន់។
  • ការមានកូនច្រើនដង: ចំនួននៃការមានផ្ទៃពោះ និងសម្រាលកូនកាន់តែច្រើន ហានិភ័យកាន់តែថយចុះ។
  • ការបំបៅដោះកូន: ការបំបៅដោះកូនរយៈពេលយូរក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យទាបជាងដែរ។

សេចក្ដីណែនាំសំខាន់

ដោយសារជំងឺមហារីកដៃស្បូនពិបាកក្នុងការរកឃើញ ហើយកត្តាហានិភ័យមានលក្ខណៈស្មុគស្មាញ សូមកុំស្ទាក់ស្ទើរ!

សូមអញ្ជើញមកធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស រោគស្ត្រីដើម្បីវាយតម្លៃហានិភ័យផ្ទាល់ខ្លួនរបស់អ្នក និងទទួលបានប្រសិទ្ធភាពនៃការពិនិត្យ និងការព្យាបាលយ៉ាងពិតប្រាកដ៕

(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ