ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជិត៧០គ្រួសារ រងផលប៉ះពាល់គ្រោះទឹកជំនន់ក្នុងស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ពីអាជ្ញាធរខេត្តកំពង់ចាម

16 ម៉ោង មុន

​ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋចំនួនជិត៧០គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម…

​ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋចំនួនជិត៧០គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនពលរដ្ឋទាំង ៦៦គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ​គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ