ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក៖ រដូវវស្សា ឆ្នាំ២០២៥ នឹងបញ្ចប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា និងអំពាវនាវឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ

10 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក បានប្រកាសថា រដូវវស្សា ឆ្នាំ២០២៥ នឹងបញ្ចប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា និងអំពាវនាវឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ​ យោងតាមសេចក្តីជូនដំណឹង​ក្រសួងធនធានទឹក…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក បានប្រកាសថា រដូវវស្សា ឆ្នាំ២០២៥ នឹងបញ្ចប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា និងអំពាវនាវឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ​

យោងតាមសេចក្តីជូនដំណឹង​ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី០៣ ខែតុលានេះ បានឱ្យដឹងថាដោយយោងទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាដែលទទួលនូវរបប ខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្តង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។

យោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាព​, ក្រសួង បានធ្វើការអំពាវនាវឱ្យ​ចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុ។ ជាពិសេសគ្រប់បណ្តាអង្គភាព និងមន្ទីររាជធានី-ខេត្ត ដែលស្ថិតនៅក្រោមឱវាទក្រសួងធនធានទឹក និង ឧតុនិយម ត្រូវមានវិធានការថែរក្សា និងខ្ទប់ទឹកទុកឱ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗ ហើយ ត្រូវមានវិធានការបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ