ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។ យោង​តាម​សេចក្តីជូនដំណឹង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការ​បញ្ចប់​រដូវវស្សា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា យោង​ទៅ​លើ​ស្ថានភាព​វិ​វត្ត​ប្រែប្រួល​នៃ​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ភាគ​ខាងលិច និង មហាសមុទ្រ​ឥណ្ឌា ព្រមទាំង​តំបន់​អេក្វាទ័រ បាន​បង្ហាញ​ថា ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួល​នូវ​របប ខ្យល់មូសុង​និរតី នឹង​អស់​ឥទ្ធិពល​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១ ខែវិច្ឆិកា ខាង​មុខ​នេះ ដែល​ជា​ការ​បញ្ចប់​នូវ​រដូវវស្សា ឆ្នាំ​២០២៥ និង​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​របប​ខ្យល់មូសុង​ឦសាន​ម្តង ហើយ​បរិមាណ ទឹកភ្លៀង​ធ្លាក់​ដែល​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​នឹង​មាន​កម្រិត​ថយ​ចុះ​ជា​អតិបរមា ។

ក្រសួង​បាន​លើក​ឡើង​ថា យោង​តា​មកា​រវិ​វត្ត​ប្រែប្រួល នៃ​សីតុណ្ហភាព​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា ចូលរួម​ក្នុង​ការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និង​ចូលរួម​ថែរក្សា​ប្រភព​ទឹក​ទុក​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ជាង​នេះ ក្រសួង​បាន​ស្នើ​ឲ្យ​គ្រប់​បណ្តា​អង្គភាព និង​មន្ទីរ​រាជធានី​-​ខេត្ត ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​មាន​វិធានការ​ថែរក្សា និង​ខ្ទប់​ទឹក​ទុក​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​ប្រភព​ទឹក​នីមួយ​ៗ ហើយ ត្រូវ​មាន​វិធានការ​បំពេញ​ទឹក​ក្នុង​អាង​ឱ្យ​បាន​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ