ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-តួកគី នឹងមានកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនថែមទៀត ដើម្បីជាប្រយោជន៍ទ្វេភាគី

1 នាទី មុន

ខេត្តសៀមរាប៖ កម្ពុជានិងតួកគី បានពិភាក្សាពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្វេភាគី។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានឱ្យដឹងថា ​នារសៀលថ្ងៃទី០៣…

ខេត្តសៀមរាប៖ កម្ពុជានិងតួកគី បានពិភាក្សាពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្វេភាគី។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានឱ្យដឹងថា ​នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ លោក ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ វៀតណាម និងកម្ពុជា។

ក្នុងជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី។

​សូមជម្រាបជូនថា ប្រទេសតួកគីមានទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ​ ហើយតួកគី ក៏មានផ្ដល់ជំនួយជាច្រើនដល់ភាគីកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ