ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ពិការ​ភ្នែ.ក​ម្នាក់​ឆ្ងល់​​បានប្តឹងហើយ ហេតុអ្វីអាវុ.ធហត្ថ​ស្រុក​ព្រៃកប្បាស​មិន​ព្រម​បញ្ជូន​បណ្ដឹង​​របស់​គាត់​ទៅ​ថ្នាក់លើ

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖ ស្ត្រី​ពិការ​ភ្នែក​ឈ្មោះ​ហ៊ី សុខា​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​បាន​រៀបរាប់​ឱ្យ​អ្នក​យក​ព័​ត៏​មាន​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា មាន​បុរស​ម្នាក់​ឈ្មោះ​ឡុ​ង ង៉ែត អាយុ​ជាង​៦០​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​យក​កាំបិត​មក​កាប់​ផលដំណាំ​របស់​គាត់​និង​បាន​ជេរ​ដៀល​គាត់​សុទ្ធតែ​ម៉ី​ខ្វាក់​ដោយ​គ្មាន​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ផ្ទះ​របស់​គាត់​សុទ្ធតែ​ជា​ស្ត្រី​មេម៉ាយ​ភ​យ័​ស្លន់ស្លោ​គ្រប់​ៗ​គ្នា​។…

ខេត្តតាកែវ​៖ ស្ត្រី​ពិការ​ភ្នែក​ឈ្មោះ​ហ៊ី សុខា​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​បាន​រៀបរាប់​ឱ្យ​អ្នក​យក​ព័​ត៏​មាន​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា មាន​បុរស​ម្នាក់​ឈ្មោះ​ឡុ​ង ង៉ែត អាយុ​ជាង​៦០​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​យក​កាំបិត​មក​កាប់​ផលដំណាំ​របស់​គាត់​និង​បាន​ជេរ​ដៀល​គាត់​សុទ្ធតែ​ម៉ី​ខ្វាក់​ដោយ​គ្មាន​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ផ្ទះ​របស់​គាត់​សុទ្ធតែ​ជា​ស្ត្រី​មេម៉ាយ​ភ​យ័​ស្លន់ស្លោ​គ្រប់​ៗ​គ្នា​។

ក្រោយ​កើតហេតុ​នៅ​ថ្ងៃ​ទី​២៩​ខែកញ្ញា ស្ត្រី​ពិកា​ភ្នែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃកប្បាស ដោយ​រៀបរាប់​តាម​ដំណើររឿង និង​ភ្ជាប់​នូវ​រូបភាព​ភ​ស្ត័​តាង ដែល​លោក​ឡុ​ង ង៉ែត ធ្វើ​សកម្មភាព​ជាក់ស្ដែង​ជូន​ម​ន្ត្រី្ត​មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ស្ត្រី​ពិការ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា លោកស្រី​បាន​ត្រឹម​ទទួល​ទូរ​សព្ទ័​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃកប្បាស​ហៅ​ឱ្យទៅ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ជ​ប់រឿង​។ តែ​អ្នកស្រី​មិន​សម្របសម្រួល​បញ្ចប់រឿង​នោះ​ទេ​ព្រោះ​បុគ្គល​ខាងលើ​បាន​រករឿង​មក​លើ​លោកស្រី​ច្រើន​លោក​ច្រើន​សា​មក​ហើយ​។ លោកស្រី​សុំ​ឱ្យ​តែ​មេបញ្ជាកា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃកប្បាស មេត្តា​បញ្ជូន​តែ​បណ្តឹង​របស់​លោកស្រី​ទៅ​ថ្នាក់លើ​បន្ត​ទៀត​ព្រោះ​លោកស្រី​បាន​ផ្តិត​មេដៃ​លើ​ពាក្យបណ្តឹង​រួចរាល់​ហើយ​។

ជុំវិញ​ករណី​ខាងលើ​នេះ​លោក​ជុំ ម៉ៅ​មេបញ្ជាកា​មូលដ្ឋាន​ស្រុក​ព្រៃកប្បាស​បានឱ្យ​ដឹង​ថា លោក​ពិតជា​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ខាងលើ​មែន​។ តែ​លោក​មិន​បាន​រាយការណ៍​ជូន​ថ្នាក់លើ​នោះ​ទេ​។ ព្រោះ​ក្នុង​ពាក្យបណ្ដឹង​មិន​ទាន់​ផ្តិត​មេដៃ ហើយ​លោក​ក៏​បាន​ហៅ​លោក​ឡុ​ង ង៉ែត​មក​សា​សួរ ។ លោក​ឡុ​ង ង៉ែត​ទទួលស្គាល់​និង​ចង់​ផ្សះផ្សា​បញ្ចប់រឿង​តែ​ភាគី​ដើមបណ្ដឹង​មិន​ព្រម​។ លោក​ជុំ ម៉ៅ ឱ្យ​ដឹង​ទៀត​ថា លោក​មិន​អាច​បញ្ជូន​ពាក្យបណ្តឹង​ទៅ​ថ្នាក់លើ​បាន​ទេ​,​សុំ​ឱ្យ​ស្ត្រី​ខាងលើ​រក​មេធាវី​ទៅ​ដាក់ ពាក្យបណ្ដឹង​នៅ​តុលាកា​រ​តែ​ម្ដង​ទៅ​។

ជា​ចុង​ក្រោយ​ស្ត្រី​ពិការ​ខាងលើ​សំណូមព​ដល់​ថ្នាក់ ដឹកនាំ​ក្នុង​ខេត្តតាកែវ​ជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​ផង​ព្រោះ​គ្រួសារ​លោកស្រី​សុទ្ធតែ​ស្ត្រី​មេម៉ាយ​រស់នៅ​រង​ការ​គម្រាម​ពី​លោក​ឡុ​ង ង៉ែត គ្មាន​ឈប់​និង​ស្នើ​សុំ​អ្នក​ច្បាប់​ជួយ​បកស្រាយ​ផង​ហេតុ​អ្វី​បានជា​ពាក្យបណ្តឹង​របស់​លោក ស្រី​មិន​អាច​បញ្ជូន​ទៅ​ថ្នាក់លើ​កើត​វា​នៅ​ខ្វះចន្លោះ​អ្វី​ទៀត?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ