ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ អេ​ស្ប៉ា​ញ​ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត បង្កឱ្យស្លា.ប់មនុស្សជិត៤ពាន់នាក់

57 នាទី មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ ប្រកាស​នា​ថ្ងៃ​ទី​២ ​តុលា​ ថា ធាតុអាកាស​ក្ដៅ​ខ្លាំង​​​នៅ​អេ​ស្ប៉ា​ញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៣៨៣០​នាក់ រវាង​ថ្ងៃ​ទី​១៦​ឧសភា​ និង​ថ្ងៃ​ទី​៣០​កញ្ញា…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ ប្រកាស​នា​ថ្ងៃ​ទី​២ ​តុលា​ ថា ធាតុអាកាស​ក្ដៅ​ខ្លាំង​​​នៅ​អេ​ស្ប៉ា​ញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៣៨៣០​នាក់ រវាង​ថ្ងៃ​ទី​១៦​ឧសភា​ និង​ថ្ងៃ​ទី​៣០​កញ្ញា ​ឆ្នាំ​២០២៥ ដែល​នោះ​ជា​តួលេខ​មួយ​មានការ​កើនឡើង​ដល់​៨៧,៦%​ ។

តាម​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ថា ជាង​៦៥%​នៃ​អ្នក​ស្លាប់​ទាំងនេះ ទាក់ទិន​នឹង​មនុស្ស​ចាស់​មាន​អាយុ​ចាប់ពី​៨៥​ឆ្នាំទៅ​និង​ជិត​៩៦%​នៃ​មនុស្ស​មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំទៅ​។ ទោះបី​យ៉ាងណា​ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​លើក​ឡើង​ថា ​តួលេខ​នោះ​អាច​មានការ​កែ​ឡើង​វិញទៀត​។

ភាគច្រើន​នៃ​ជន​រង​គ្រោះ​ទាំងនោះ​ ជា​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ ឬ​ប្រើប្រាស់​ថ្នាំ​ដែល​ងាយ​ប៉ះពាល់​ជាមួយ​កម្ដៅ ពេល​កំពុង​ស្ថិត​នៅ​កន្លែងធ្វើការ ​ឬ​នៅ​កន្លែង​កម្សាន្ត​​ ​ស្រាប់តែ​ជួប​ធាតុអាកាស​ក្ដៅ​ភ្លាម​ៗ​ ។ ឆ្នាំ​នេះ​ អេ​ស្ប៉ា​ញ​ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៦១​មក​ដោយនៅ​ក្រុង​ម៉ា​ឌ្រី​ដ​សី​តុ​​ណ្ហ​ភាព បាន​ឡើង​ដល់​៤០​អង្សា​សេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ