ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​ទឹក​មាន​កម្ពស់​៩,៤៨​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​១០,៥០​ម៉ែត្រ

1 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ ទឹកទន្លេ​ផ្សារ​ក្រោម​មាន​កម្ពស់ ៩,៤៨​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​០១ ខែតុលា​ឆ្នាំ ២០២៤…

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ ទឹកទន្លេ​ផ្សារ​ក្រោម​មាន​កម្ពស់ ៩,៤៨​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​០១ ខែតុលា​ឆ្នាំ ២០២៤ ទឹក​មាន​កម្ពស់​៨,៨០​ម៉ែត្រ ឃើញ​ថា​ទឹក​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ចាស់​០,៦៨​ម៉ែត្រ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០២ ខែតុលា​ឆ្នាំ ២០២៥នេះ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​គឺ​មាន​កម្ពស់​១០,៥០ម៉ែត្រ ដូច្នេះ នៅ​កម្ពស់​១,០២​ម៉ែត្រ​ទៀត ទើបត្រូវ​ប្រកាស​អាសន្ន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ