អគ្គនាយក CMAC បង្ហាញភស្តុតាងរណ្តៅគ្រាប់បែក និងគ្រាប់ផ្លោង ឆ្លើយតបនឹងការចោទប្រកាន់
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនា យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនា យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនា យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងទាំងនេះ ជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយ នៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាង និងកំណត់ចំនុចទីតាំងច្បាស់លាស់ ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយ អ្នកជំនាញបច្ចេកទេសអង្គភាពCMACផងដែរ ។
លោក ហេង រតនា បានបញ្ជាក់ថា មិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែក សម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ! កម្ពុជាបាន និងកំពុងបង្ហាញរឿងរ៉ាវ និងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ! ៕
ចែករំលែកព័តមាននេះ