ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​​អំពាវ​នាវ​ឱ្យ​អន្តរ​ជាតិ​ចាត់​ការ​ក្ដៅ​លើ​រុស្ស៊ី​ដែល​វា.យ​ប្រ.ហារ​ស្លា.ប់​៤​នាក់​នៅ​ថ្ងៃ​នេះ

3 នាទី មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ​ រុស្ស៊ី​បញ្ជូន​ដ្រូន​រាប់​រយ​គ្រឿង​ និង​មីស៊ីល​រាប់​សិប​គ្រាប់​ទៅ​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ខ្លាំង​ជាង​គេ​។ ទី​តាំង​ដទៃ​ទៀត​ក៏​គេច​មិន​ផុត​​​ពី​ការ​វាយ​ប្រហារ​​នេះ​ដែរ​។ អាជ្ញា​ធរ​អះ​អាងថា​មនុស្ស​យ៉ាង​តិច​៤​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​រង​របួស​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​​នា​ការ​វាយ​ប្រហារ​ទី​ក្រុង​កៀវ​ម្ដង​ហើយ​ម្ដង​ទៀត​។ ជា​ពិសេស​ ការ​វាយ​ប្រហារ​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​បន្ទាប់​ពី​លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ុយ​​ក្រែន​អាច​វាយ​យក​ទឹក​ដី​របស់​ខ្លួន​ទាំង​អស់​ត្រឡប់​មក​វិញ​។…

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ​ រុស្ស៊ី​បញ្ជូន​ដ្រូន​រាប់​រយ​គ្រឿង​ និង​មីស៊ីល​រាប់​សិប​គ្រាប់​ទៅ​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ខ្លាំង​ជាង​គេ​។ ទី​តាំង​ដទៃ​ទៀត​ក៏​គេច​មិន​ផុត​​​ពី​ការ​វាយ​ប្រហារ​​នេះ​ដែរ​។ អាជ្ញា​ធរ​អះ​អាងថា​មនុស្ស​យ៉ាង​តិច​៤​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​រង​របួស​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​​នា​ការ​វាយ​ប្រហារ​ទី​ក្រុង​កៀវ​ម្ដង​ហើយ​ម្ដង​ទៀត​។ ជា​ពិសេស​ ការ​វាយ​ប្រហារ​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​បន្ទាប់​ពី​លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ុយ​​ក្រែន​អាច​វាយ​យក​ទឹក​ដី​របស់​ខ្លួន​ទាំង​អស់​ត្រឡប់​មក​វិញ​។

នៅ​ក្នុង​ស្ថាន​ភាព​ដែល​រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ជញ្ជ្រំ​ដូច្នេះ ប៉ូឡូញ​ដែល​​មាន​ព្រំ​ប្រទល់​ជាប់​​​អ៊ុយ​ក្រែន​នោះ​បាន​សម្រេច​ចិត្ត​បិទ​ដែន​អាកាស​របស់​ខ្លួន​នៅ​ទី​​ក្រុង​ចំនួន​២​ប៉ែក​ឦសាន​។ មិន​តែ​ប៉ុណ្ណោះ​ ប៉ូឡូញ​ចល័ត​យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ដើម្បី​ត្រៀម​ទប់​ទល់​​នឹង​ហានិភ័យ​ណា​មួយ​។ យោធា​អ៊ុយ​ក្រែន​អះ​អាង​ថារុស្ស៊ី​បញ្ជូន​ដ្រូន​៥៩៥​គ្រឿង​ និង​មីស៊ីល​៤៨​គ្រាប់​ដើម្បី​វាយ​ប្រ​ហារ​។

អ៊ុយ​ក្រែន​បាញ់​ទម្លាក់​ដ្រូន​៥៦៨​គ្រឿង និង​មីស៊ីល​៤៣​គ្រាប់​។ ដូច្នេះ​ នៅ​សល់​ក្រៅ​ពី​នេះ​អាច​ហោះ​ទៅ​វាយ​ប្រហារ​គោល​ដៅ​ចុង​ក្រោយ​របស់​ខ្លួន​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ការ​វាយ​ប្រហារ​ដែល​អូស​បន្លាយ​ពេល​ជាង​១២​ម៉ោង​ទម្រាំ​បិទ​បញ្ចប់​ទៅ​វិញ​នោះ​បាន​បំផ្លិច​បំផ្លាញ​គ្លីនិក​វះ​កាត់​បេះ​ដូង​១​កន្លែង​, រោង​ចក្រ​ជា​ច្រើន​​កន្លែង និង​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​។​

រុស្ស៊ី​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ខ្លួន​ពិត​ជា​បាន​វាយ​ប្រហារ​មែន​​​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​ខ្លួន​បាន​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដោយ​ប្រើ​ប្រាស់​អាវុធ​​​មាន​វង់​ប្រតិ​បត្តិ​ការ​ឆ្ងាយ​ និង​បាញ់​ចេញ​ពី​ដែន​សមុទ្រ​ និង​ប្រើ​ប្រាស់​ដ្រូន​។ ប៉ុន្តែ​រុស្ស៊ី​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​តែ​គោល​ដៅ​យោធា​តែ​ប៉ុណ្ណោះ​។ ក្នុង​នោះ​ក៏​មាន​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​អ៊ុយ​ក្រែន​ផង​ដែរ​​។

ហ្សេឡិនស្គី​ជំរុញ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​រុស្ស៊ី​​
លោក​ហ្សេឡិន​ស្គី​ជា​ថ្មី​ម្ដង​ទៀត​បាន​អំពាវ​នាវ​ទៅ​សហ​គមន៍​អន្តរ​ជាតិ​ចាត់​វិធាន​ការ​ដោយ​ម៉ឺង​ម៉ាត់​ដើម្បី​កាត់​ផ្ដាច់​ប្រាក់​ចំណូ​ល​របស់​រុស្ស៊ី​ពី​ការ​លក់​ថាម​ពល​ (ប្រេង, ឧស្ម័ន)។ រហូត​មក​ដល់ពេល​នេះ អ៊ុយ​ក្រែន​មិន​ទាន់​មាន​ជោគ​ជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ត្រាំ​​ដាក់​ទណ្ឌ​កម្ម​ប្រទេស​រុស្ស៊ី​នៅ​ឡើយ​ទេ​។ លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​គួរ​ណាស់​ចាត់​វិធាន​ការ​នេះ​តាំង​ពី​យូរ​មក​ហើយ​។ យើង​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​​លើ​​អាមេរិក អឺរ៉ុប ក្រុម​ប្រទេស​ជី​ប្រាំ​ពីរ និង​ជី​ម្ភៃ​ដើម្បី​​​ចាត់​វិធាន​ការ​ដ៏​ខ្លាំង​ក្លា​មួយ​។

ប្រជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​ទី​ក្រុង​កៀវ​ដែល​កំពុង​លង់​លក់​ក្នុង​ដំណេក​ត្រូវ​ភ្ញាក់​ទាំង​មមិង​មមាំង​ដោយ​សារ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​យ៉ាង​កង​រំពង​, ដោយ​សារ​សំឡេង​ដ្រូន​ហោះ​ហើរ​ពី​លើ​អគារ​ស្នាក់​នៅ​របស់​ពួក​គេ​ និង​ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន​ខ្លួន​ឯង​បាញ់​ទម្លាក់​ដ្រូន និង​មីស៊ីល​។ គេ​ឃើញ​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហោះ​ហើរ​ទៅ​លើ​អាកាស​ចេញ​ពី​ទី​តាំង​មួយ​ដែល​រង​ការ​​វាយ​ប្រហារ​។ ​រហូត​ដល់​ម៉ោង​៩:១៣​ព្រឹក​ទើប​គេ​លែង​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ