ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សហ​ប្រជា​ជាតិ​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​ជា​ថ្មី​ពា​ក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ

2 នាទី មុន

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រេច​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​​​​ជា​ថ្មី​ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​។ ក្នុង​នោះ​មាន​ការ​រឹត​ត្បិត​ការ​ទិញ-លក់​អាវុធ​ និង​ការ​ដាក់​ទណ្ឌ​កម្ម​ដទៃ​ទៀត​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​​ប្រទេ​ស​មហា​អំណាច​នៅ​អឺរ៉ុប​ដូច​ជា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​​​។ ពួក​គេ​ថ្លែង​ថា​ការ​ចរ​ចា​គ្នា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះគ្មាន​បាន​លទ្ធ​ផល​​អ្វី​ទេ​។ តាំង​ពី​មុន​ការ​ប្រកាស​ដាក់​ទណ្ឌ​កម្ម​​​នេះ​…

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រេច​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​​​​ជា​ថ្មី​ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​។ ក្នុង​នោះ​មាន​ការ​រឹត​ត្បិត​ការ​ទិញ-លក់​អាវុធ​ និង​ការ​ដាក់​ទណ្ឌ​កម្ម​ដទៃ​ទៀត​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​​ប្រទេ​ស​មហា​អំណាច​នៅ​អឺរ៉ុប​ដូច​ជា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​​​។ ពួក​គេ​ថ្លែង​ថា​ការ​ចរ​ចា​គ្នា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះគ្មាន​បាន​លទ្ធ​ផល​​អ្វី​ទេ​។ តាំង​ពី​មុន​ការ​ប្រកាស​ដាក់​ទណ្ឌ​កម្ម​​​នេះ​ អ៊ីរ៉ង់​​ព្រមាន​ថា​ខ្លួន​នឹង​បញ្ចេញ​ប្រតិ​កម្ម​ដ៏​ខ្លាំង​ក្លា​បំផុត​។

ប្រទេស​មហា​អំណាច​អឺរ៉ុប​ទាំង​បី​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​បាន​រំលោភ​ទៅ​​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​ហាម​ឃាត់​ការ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​​។ អ៊ីរ៉ង់​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អ៊ីរ៉ង់​មាន​ទី​តាំង​នុយ​ក្លេអ៊ែរ​លាក់​ទុក​នៅ​ក្នុង​រូង​ភ្នំ និង​ខិត​ខំ​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​សឹង​តែ​ស្មើ​នឹង​កម្រិត​ផលិត​នុយ​ក្លេអ៊ែរ​។​

កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​នោះ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ដប់​ឆ្នាំ​ហើយ​។ គេ​បារម្ភ​ថា​ការ​បិទ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នេះ​ និង​​ការ​ចាប់​ផ្ដើម​ដាក់​ទណ្ឌ​កម្ម​ជា​ថ្មី​អាច​នឹង​រុញ​ច្រាន​ស្ថាន​ការណ៍​នៅ​មជ្ឈិម​បូព៌ា​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ស្រាប់​ទៅ​ហើយ​នោះ​នឹង​រឹត​តែ​ធ្ងន់​ធ្ងរ​ជាង​នេះបន្ថែម​ទៀត​​។ រាល់​ទណ្ឌ​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ដាក់​ទៅ​លើ​ប្រទេ​ស​អ៊ីរ៉ង់​តប​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ចាប់​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០​ត្រូវ​​អនុ​វត្ត​ឡើង​វិញ​ចាប់​ពី​ម៉ោង​៨​យប់​ថ្ងៃ​អាទិត្យ​ត​ទៅ​​។

រដ្ឋ​មន្ត្រី​កា​របរទេស​បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ និង​រដ្ឋ​ទាំង​អស់​ដែល​ជា​សមាជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​អនុ​វត្ត​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​សេចក្ដី​សម្រេច​ដាក់​ទណ្ឌ​កម្ម​​។ ប្រធាន​កិច្ច​ការ​បរទេស​សហ​ភាព​អឺរ៉ុប លោក​ស្រី​ខា​ចា​ ខា​ឡាស់​ (Kaja Kallas) បញ្ជាក់​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ថាសហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​នីតិ​វិធី​​ដាក់​ទណ្ឌ​កម្ម​​ដោយ​ឥត​បង្អែ​បង្អង់​​ត​ទៅ​ទៀត​ឡើយ​។ អ៊ីស្រា​អែល​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្ដី​សម្រេច​នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ