ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ត្រៀម​​បង្ការអន្តរាគមន៍ឆ្លើយ​តប​គ្រោះ​ទឹកជំនន់

14 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​នៃ​រដ្ឋបាលខេត្ត​ស្ទឹង​ត្រែ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ង​ជម្រាប​ជូន លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រុង ស្រុក ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន ត្រៀម​បង្ការ…

ខេត្តស្ទឹងត្រែង​ ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​នៃ​រដ្ឋបាលខេត្ត​ស្ទឹង​ត្រែ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ង​ជម្រាប​ជូន លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រុង ស្រុក ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន ត្រៀម​បង្ការ អន្ត​រាគមន៍ ឆ្លើយ​តប​គ្រោះ​ទឹកជំនន់ និង​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ​ឱ្យ​បាន​ទាន់​ពេលវេលា​ដល់​សហ​គមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។  

ការ​ត្រៀម​បង្ការ អន្តរាគមន៍ ដើម្បី​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់ និង​ហា​និភ័យ​នៃ​គ្រោះ​ធម្មជាតិ​នេះ បន្ទាប់​ខេត្តស្ទឹង​ត្រែង​មាន​ឥទ្ធិពល​ពី​ខ្យល់ព្យុះ​ និងមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ដែល​អាច​បង្ក​អោយ​តំបន់​មួយ​ចំនួន​ងាយ​ជន់​លិច​ ។ 

ការ​ជម្រាប​ជូន​របស់​រដ្ឋបាល​ខេត្តយោង ៖ ស្ថានភាព​ជាក់ស្តែង​នៃ​ការ​កើនឡើង​កម្ពស់​ទឹកទន្លេ និង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​។ តប​តាមកម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូមជម្រាប​ជូន លោក​អភិបាលក្រុង ស្រុក និង​ជា​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្រុង ស្រុក ជ្រាប​ថា ដើម្បី​ធានា​នូវ​ការ​ប្រតិបត្តិ​ផែនការ​ត្រៀម បម្រុង​ឆ្លើយ​តប​គ្រោះអាសន្ន​ទឹកជំនន់ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត សូម​ធ្វើការ​ណែនាំ ដល់​គ្រប់​ក្រុង ស្រុក ពិនិត្យ​ចាត់ចែង​អនុវត្ត ត្រៀមលក្ខណៈ និង​អន្តរាគមន៍ ដូច​ខាងក្រោម​៖

១-ចាត់តាំង​ឱ្យ​មាន​កម្លាំង​សរុប មធ្យោបាយ និង​ធនធាន​សរុប​ក្នុង​ដែន​សមត្ថកិច្ច​ចុះ​ជាប់​ជា​ប្រចាំ នៅ​តាម​មូលដ្ឋាន​ដែល​មាន​ផល​ប៉ះពាល់ ឬ​នឹង​អាច​មាន​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ដើម្បី​ក្តាប់​ជាប់ សភាពការណ៍ និង​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ទាន់​ពេលវេលា​។

២-គូសបញ្ជាក់​ច្បាស់លាស់​ដល់​ក្រុមការងារ​ជំនាញ​នៅ​ថ្នាក់​ក្រុង ស្រុក តាមដាន​ជាប់​ជា​ប្រចាំ សភាពការណ៍​ហានិភ័យ​នានា​ពី​គ្រោះ​ទឹកជំនន់ ដោយ​ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ សង្កាត់ ថ្នាក់ដឹកនាំ​ភូមិ ក្រុម​ស្ម័គ្រចិត្ត ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ ប្រកប មុខរបរ​នៅ​តាម​ដង​ទន្លេ និង​មូលដ្ឋាន​ងាយ​រង​គ្រោះ ឱ្យ​មានការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

៣- ត្រូវ​បង្កើន​កិច្ចសហការ​ជាប់​ជា​ប្រចាំ ជាមួយ​លេខាធិការដ្ឋាន នៃ គ​.​គ​.​ម​.​ខ ដើម្បី​ផ្តល់ ព័ត៌មាន និង​ធ្វើ​របាយការណ៍​ស្តី​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​ក្នុង​មូលដ្ឋាន បាន​ទាន់​ពេលវេលា និង​បញ្ចូល ទៅ​ក្នុង​ប្រព័ន្ធ​របាយការណ៍​ព័ត៌មាន​ទាន់​ហេតុការណ៍ (PRISM)​។

៤- គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ក្រុង ស្រុក ត្រូវ​ក្តាប់​សភាពការណ៍​ឱ្យ​បាន ជាប់​ជា​ប្រចាំ ចាត់តាំង​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ ធ្វើ​សេចក្តីរាយការណ៍ និង​សុំ​គោលការណ៍ ដឹកនាំ​អនុវត្ត​ជា​បន្ទាន់​ពី​ប្រធាន គ​.​គ​.​ម​.​ខ ក្នុង​ករណី​ចាំបាច់​ ។

​ជាមួយ​គ្នា​នេះ ​មន្ទីរ​ធនធានទឹក​និងឧតុនិយម​ខេត្តស្ទឹងត្រែង​ នា​ព្រឹក​ថ្ងៃ​ទី២៧ ​កញ្ញា​ ២០២៥​ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុខេត្តស្ទឹងត្រែង​ ​នៅ​ថ្ងៃ​ទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ ៖ ប្រព័ន្ធ​សម្ពាធ​ទាប និង​ជ្រលង​នៃ​ព្យុះ ទី​ហ្វុ​ង​ប៊ូ​ឡូយ លើក​ទី​២០ បាន​នឹង​កំពុង​មាន​ឥទ្ធិពល​មក​លើ​ខេត្ត​ស្ទឹងត្រែង ស្ថានភាព​បែប​នេះ និង ធ្វើ​ឲ្យ​អាកាសធាតុ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​តិច​ទៅ​ច្រើន​ខ្លាំង ភវនីយភាព ៨០% ខ្យល់​កន្ត្រាក់​បក់​ក្នុង​ល្បឿន​ពី​៧ ទៅ​១១​ម៉ែត្រ​វិនាទី និង​មាន​សីតុណ្ហភាព​ពី ២៤°C ទៅ ២៩០​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង សូម​ជូនដំណឹង ជា​សាធារណៈ សូម​មេត្តា​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ទឹកភ្លៀង​ច្រើន​លើស កម្រិត​ធម្មតា ខ្យល់​កន្ត្រាក់ និង​អាច​កើត​មាន​បាតុភូត​ផ្គរ​រន្ទះ ដើម្បីចៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដូច ជា​ជំនន់​ទឹកភ្លៀង ដែល​អាច​កើត​មាន​ជាយថាហេតុ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ