ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អូស​ថៃ​ឱ្យ​ចូល​ប្រជុំ​ជាមួយ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ ដើម្បី​និយាយ​ពី​ការ​ដោះស្រាយ​ជម្លោះព្រំ​ដែន

14 ម៉ោង មុន
  • ភ្នំពេញ

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និងអនុរដ្ឋមន្ត្រី​ការ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និងម៉ា​ឡេ​ស៊ី ព្រមទាំង​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​ជួប​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក…

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និងអនុរដ្ឋមន្ត្រី​ការ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និងម៉ា​ឡេ​ស៊ី ព្រមទាំង​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​ជួប​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអា​មេរិក ​ដោយ​និយាយ​គ្នា​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​និង​ថៃ​ ។

ក្រសួងការបរទេស​កម្ពុជា​បាន​និយាយ​ថា នា​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ១+៣ (​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាម៉េរិក និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ម៉ា​ឡេ​ស៊ី និង​ថៃ​) ដែល​ផ្តួចផ្តើម និង​រៀបចំ​ដោយ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក ក្នុង​គោលបំណង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​ការ​ស្តារ​ឡើង​វិញ​នូវ​ទំនុកចិត្ត ឆ្ពោះទៅ​ប្រក្រតី​ភាព​ឡើង​វិញ ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​។

តាម​រយ​:​កិច្ច​ខិតខំ​នេះ ម៉ា​ឡេ​ស៊ី ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​អា​មេ​រិ​ក ទំនងជា​មិន​អាច​នៅ​ស្ងៀម​អោយ​ថៃ​ធ្វើ​អ្វី​តាម​ចិត្តបាន​ឡើយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ